Quran Apps in many lanuages:

Surah Luqman Ayahs #14 Translated in Khmer

خَلَقَ السَّمَاوَاتِ بِغَيْرِ عَمَدٍ تَرَوْنَهَا ۖ وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَنْ تَمِيدَ بِكُمْ وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ ۚ وَأَنْزَلْنَا مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا فِيهَا مِنْ كُلِّ زَوْجٍ كَرِيمٍ
លោកបាន បង្កើតមេឃដោយគ្មានសសរមួយទេ ពួកអ្នកមើលឃើញវាស្រាប់។ លោកបាន ដាក់នៅឯដីនូវភ្នំទាំងឡាយ ដើម្បីកុំឱ្យរង្គើដល់ពួកអ្នក ហើយលោកបានរាយនៅ ឯដីពីគ្រប់ប្រភេទសត្វ ព្រមទាំងលោកបានបង្អុរទឹកពីមេឃ រួចមក យើងក៏បានធ្វើ ឱ្យដុះនៅឯដីពីគ្រប់ប្រភេទដ៏ប្រណីតបំផុត
هَٰذَا خَلْقُ اللَّهِ فَأَرُونِي مَاذَا خَلَقَ الَّذِينَ مِنْ دُونِهِ ۚ بَلِ الظَّالِمُونَ فِي ضَلَالٍ مُبِينٍ
គឺជាការបង្កើតរបស់អល់ឡោះ។ ដូច្នេះ ចូរពួកអ្នកបង្ហាញមកយើង តើវត្ថុដែលក្រៅពីលោកបានបង្កើតអ្វីខ្លះ? ផ្ទុយ ទៅវិញពួកដែលបំពារបំពាន គឺស្ថិតនៅក្នុងការរសាត់មួយដ៏ច្បាស់ក្រឡែត
وَلَقَدْ آتَيْنَا لُقْمَانَ الْحِكْمَةَ أَنِ اشْكُرْ لِلَّهِ ۚ وَمَنْ يَشْكُرْ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ اللَّهَ غَنِيٌّ حَمِيدٌ
ហើយជាការពិតណាស់ យើងបានផ្តល់ឱ្យលុក្មាននូវគតិបណ្ឌិត ចូរអ្នកសំដែងឧបការគុណ ចំពោះអល់ឡោះ។ ហើយជនណាដែលសំដែងឧបការគុណនោះ គឺគេពិតជាសំដែង ឧបការគុណសម្រាប់ខ្លួនគេប៉ុណ្ណោះ ហើយជនណាដែលបានរមិលគុណ។ អល់ឡោះគឺពិត ជាមានជាងគេ ហើយជាទីសរសើរបំផុត
وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ
ហើយនៅពេលដែលលុក្មានបាននិយាយ ទៅបុត្រាគេ ដោយគេដាស់តឿនបុត្រាគេថា ឱបុត្រាយើង! ចូរអ្នកកុំស៊ីរិកនឹងអល់ឡោះ ការពិតស៊ីរិក ប្រាកដជាអយុត្តិធម៌សម្បើមណាស់
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حَمَلَتْهُ أُمُّهُ وَهْنًا عَلَىٰ وَهْنٍ وَفِصَالُهُ فِي عَامَيْنِ أَنِ اشْكُرْ لِي وَلِوَالِدَيْكَ إِلَيَّ الْمَصِيرُ
ហើយយើងបានបង្គាប់មនុស្ស ស្តីពីមាតាបិតាគេ មាតាគេបានពរផ្ទៃគេដោយលំបាកមួយលើលំបាក ហើយផ្តាច់ដោះគេ នៅក្នុងអាយុពីរឆ្នាំ។ ចូរអ្នកសំដែងកតញ្ញុតាចំពោះយើង ហើយនឹងចំពោះមាតាបិតារបស់ អ្នក។ ឆ្ពោះទៅកាន់យើង ជាទីដែលត្រូវត្រឡប់

Choose other languages: