Quran Apps in many lanuages:

Surah Ibrahim Ayahs #44 Translated in Khmer

رَبِّ اجْعَلْنِي مُقِيمَ الصَّلَاةِ وَمِنْ ذُرِّيَّتِي ۚ رَبَّنَا وَتَقَبَّلْ دُعَاءِ
ឱម្ចាស់របស់ ខ្ញុំ! សូមលោកចាត់ខ្ញុំជាអ្នកដែលបញ្ឈរសឡាតិ៍ ព្រមទាំងកូនចៅរបស់ខ្ញុំ។ ឱម្ចាស់របស់ យើង! សូមលោកទទួលការបួងសួងរបស់ខ្ញុំ
رَبَّنَا اغْفِرْ لِي وَلِوَالِدَيَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ الْحِسَابُ
ឱម្ចាស់របស់យើង! សូមលោក អភ័យទោសឱ្យខ្ញុំផង និងឱ្យមាតាបិតារបស់ខ្ញុំ ហើយនិងឱ្យពួកអ្នកមានជំនឿទាំងអស់ នាថ្ងៃដែលការទូទាត់នឹងកើតឡើង
وَلَا تَحْسَبَنَّ اللَّهَ غَافِلًا عَمَّا يَعْمَلُ الظَّالِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍ تَشْخَصُ فِيهِ الْأَبْصَارُ
ហើយចូរអ្នកកុំគិតស្មានឱ្យសោះថា អល់ឡោះ ជាអ្នកដែលធ្វេសប្រហែសស្តីពីអ្វីដែលប្រព្រឹត្តឡើង ដោយពួកដែលបានបំពារបំពាន។ លោកពិតជាពន្យារដល់ពួកគេ សម្រាប់ថ្ងៃដែលចក្ខុទាំងឡាយនឹងថ្កល់នាថ្ងៃនោះ
مُهْطِعِينَ مُقْنِعِي رُءُوسِهِمْ لَا يَرْتَدُّ إِلَيْهِمْ طَرْفُهُمْ ۖ وَأَفْئِدَتُهُمْ هَوَاءٌ
នៅពេលដែលពួកគេរត់ទាំងភ័យខ្លាចងើយក្បាលពួកគេ ភ្នែកមិនងាកមើលពួកគេ និងទឹកចិត្តប្រហោងខ្លុង
وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ
ហើយចូរអ្នកព្រមានមនុស្សចំពោះថ្ងៃដែលទណ្ឌកម្ម នឹងដល់ទៅពួកគេ រួចមក ពួកដែលបានសាងអយុត្តិធម៌នឹងនិយាយថា ឱម្ចាស់របស់ យើង! សូមលោកមេត្តាពន្យារយើងទៅកាន់កាលកំណត់មួយដ៏ជិតបំផុតផង យើង ពិតជានឹងឆ្លើយនូវការអំពាវនាវរបស់លោក ហើយយើងពិតជានឹងធ្វើតាមរ៉សូល ទាំងឡាយ។ តើពួកអ្នកមិនទាន់បានស្បថស្បែទេឬថា កាលពីមុននោះ ពួកអ្នកគ្មាន ការចាកចោលទេ

Choose other languages: