Quran Apps in many lanuages:

Surah Ibrahim Ayahs #42 Translated in Khmer

رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِنْ شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ
ឱម្ចាស់របស់យើង! លោកពិតជាអ្នកដែលដឹងនូវអ្វី ដែលយើងបានលាក់លៀម និងអ្វីដែលយើងលាតបង្ហាញ។ គ្មានវត្ថុណាមួយដែលនឹង កំបាំងពីអល់ឡោះឡើយ ទាំងនៅឯដី ហើយក៏គ្មានដែរទាំងនៅឯមេឃ
الْحَمْدُ لِلَّهِ الَّذِي وَهَبَ لِي عَلَى الْكِبَرِ إِسْمَاعِيلَ وَإِسْحَاقَ ۚ إِنَّ رَبِّي لَسَمِيعُ الدُّعَاءِ
ក្តីសរសើរ សម្រាប់អល់ឡោះ ដែលលោកបានប្រទានឱ្យខ្ញុំទាំងចាស់ជរានេះ នូវអ៊ីស្មាឯល និង អ៊ីស្ហាក។ ម្ចាស់របស់ខ្ញុំ ពិតជាអ្នកដែលឮបំផុតចំពោះការបួងសួង
رَبِّ اجْعَلْنِي مُقِيمَ الصَّلَاةِ وَمِنْ ذُرِّيَّتِي ۚ رَبَّنَا وَتَقَبَّلْ دُعَاءِ
ឱម្ចាស់របស់ ខ្ញុំ! សូមលោកចាត់ខ្ញុំជាអ្នកដែលបញ្ឈរសឡាតិ៍ ព្រមទាំងកូនចៅរបស់ខ្ញុំ។ ឱម្ចាស់របស់ យើង! សូមលោកទទួលការបួងសួងរបស់ខ្ញុំ
رَبَّنَا اغْفِرْ لِي وَلِوَالِدَيَّ وَلِلْمُؤْمِنِينَ يَوْمَ يَقُومُ الْحِسَابُ
ឱម្ចាស់របស់យើង! សូមលោក អភ័យទោសឱ្យខ្ញុំផង និងឱ្យមាតាបិតារបស់ខ្ញុំ ហើយនិងឱ្យពួកអ្នកមានជំនឿទាំងអស់ នាថ្ងៃដែលការទូទាត់នឹងកើតឡើង
وَلَا تَحْسَبَنَّ اللَّهَ غَافِلًا عَمَّا يَعْمَلُ الظَّالِمُونَ ۚ إِنَّمَا يُؤَخِّرُهُمْ لِيَوْمٍ تَشْخَصُ فِيهِ الْأَبْصَارُ
ហើយចូរអ្នកកុំគិតស្មានឱ្យសោះថា អល់ឡោះ ជាអ្នកដែលធ្វេសប្រហែសស្តីពីអ្វីដែលប្រព្រឹត្តឡើង ដោយពួកដែលបានបំពារបំពាន។ លោកពិតជាពន្យារដល់ពួកគេ សម្រាប់ថ្ងៃដែលចក្ខុទាំងឡាយនឹងថ្កល់នាថ្ងៃនោះ

Choose other languages: