Quran Apps in many lanuages:

Surah Ibrahim Ayahs #23 Translated in Khmer

أَلَمْ تَرَ أَنَّ اللَّهَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۚ إِنْ يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
តើអ្នកមិនឃើញទេឬ ការពិតអល់ឡោះបានបង្កើតភពមេឃទាំងឡាយ និងភពផែនដី ដោយពិតប្រាកដ?។ ប្រសិនបើលោកប្រាថ្នា លោកប្រាកដជានឹងលុបបំបាត់ពួកអ្នក រួចលោកនឹងនាំមកនូវកំណើតមួយថ្មីទៀត
وَمَا ذَٰلِكَ عَلَى اللَّهِ بِعَزِيزٍ
ហើយទាំងអស់នេះ នៅលើអល់ឡោះ មិនមែនជាអ្នកធ្ងន់ធ្ងរសោះឡើយ
وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنْتُمْ مُغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِنْ شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِنْ مَحِيصٍ
ហើយពួកគេបានបង្ហាញខ្លួនចំពោះអល់ឡោះ ទាំងអស់គ្នា រួចមក ពួកដែលទន់ខ្សោយ បាននិយាយទៅកាន់ពួកដែលកាន់ឫកក្រអឺតក្រទម ថា ការពិតពួកយើងជាពួកដែលធ្វើតាមពួកអ្នក ដូច្នេះ តើពួកអ្នកអាចការពារពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបន្តួចបានទេ? គេនិយាយថា ប្រសិនបើអល់ឡោះបាន មគ្គុទ្ទេសពួកយើង ពួកយើងប្រាកដជាបានដឹកនាំអ្នកទាំងឡាយហើយ។ ពួកយើងនៅ តែដដែលទេ ទោះបីពួកយើងបានត្អូញត្អែរ ឬមួយពួកយើងបានស៊ូទ្រាំ ក៏គ្មានដែរ សម្រាប់ពួកយើងនៃការគេចខ្លួន
وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدْتُكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُمْ مِنْ سُلْطَانٍ إِلَّا أَنْ دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنْفُسَكُمْ ۖ مَا أَنَا بِمُصْرِخِكُمْ وَمَا أَنْتُمْ بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِنْ قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
ហើយស្ហៃតនបាននិយាយ នៅពេលដែលការងារ ត្រូវបញ្ចប់ថា ការពិតអល់ឡោះបានសន្យាចំពោះពួកអ្នក នូវការសន្យាពិត ហើយយើង ក៏បានសន្យាចំពោះពួកអ្នកដែរ រួចមក យើងក៏បានក្បត់អ្នកទាំងឡាយ។ តើយើងមាន អំណាចអ្វីមួយនៅលើពួកអ្នក? មានតែករណីដែលយើងបានអំពាវនាវហៅពួកអ្នក រួច មក ពួកអ្នកបានទទួលចំលើយចំពោះយើង ដូច្នេះ ចូរពួកអ្នកកុំស្តីបន្ទោសយើង ហើយ ចូរពួកអ្នកស្តីបន្ទោសខ្លួនពួកអ្នកវិញ។ យើងពុំមែនជាអ្នកដែលជួយសង្គ្រោះពួកអ្នកទេ ហើយពួកអ្នក ក៏ពុំមែនជាពួកដែលជួយសង្គ្រោះយើងដែរ។ យើងពិតជាបានអជំនឿនឹង អ្វីដែលពួកអ្នកបានស៊ីរិកចំពោះយើងកាលពីមុន។ ពួកអយុត្តិធម៌ សម្រាប់ពួកគេ គឺពិត ជាទណ្ឌកម្មមួយដ៏ខ្លោចផ្សា
وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
ហើយគេបានបញ្ចូលពួកដែលមានជំនឿ និងបាន សាងកុសលទាំងឡាយទៅកាន់សួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោមសួគ៌ានោះ ដោយស្ថិតនៅអនន្តកាលក្នុងសួគ៌ា ដោយការយល់ព្រមពីម្ចាស់របស់ពួកគេ។ វន្ទនាការ របស់ពួកគេនៅទីនោះគឺក្តីបរមសុខ

Choose other languages: