Quran Apps in many lanuages:

Surah Ibrahim Ayahs #25 Translated in Khmer

وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنْتُمْ مُغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِنْ شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِنْ مَحِيصٍ
ហើយពួកគេបានបង្ហាញខ្លួនចំពោះអល់ឡោះ ទាំងអស់គ្នា រួចមក ពួកដែលទន់ខ្សោយ បាននិយាយទៅកាន់ពួកដែលកាន់ឫកក្រអឺតក្រទម ថា ការពិតពួកយើងជាពួកដែលធ្វើតាមពួកអ្នក ដូច្នេះ តើពួកអ្នកអាចការពារពួកយើង ពីទណ្ឌកម្មរបស់អល់ឡោះបន្តិចបន្តួចបានទេ? គេនិយាយថា ប្រសិនបើអល់ឡោះបាន មគ្គុទ្ទេសពួកយើង ពួកយើងប្រាកដជាបានដឹកនាំអ្នកទាំងឡាយហើយ។ ពួកយើងនៅ តែដដែលទេ ទោះបីពួកយើងបានត្អូញត្អែរ ឬមួយពួកយើងបានស៊ូទ្រាំ ក៏គ្មានដែរ សម្រាប់ពួកយើងនៃការគេចខ្លួន
وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدْتُكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُمْ مِنْ سُلْطَانٍ إِلَّا أَنْ دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنْفُسَكُمْ ۖ مَا أَنَا بِمُصْرِخِكُمْ وَمَا أَنْتُمْ بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِنْ قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
ហើយស្ហៃតនបាននិយាយ នៅពេលដែលការងារ ត្រូវបញ្ចប់ថា ការពិតអល់ឡោះបានសន្យាចំពោះពួកអ្នក នូវការសន្យាពិត ហើយយើង ក៏បានសន្យាចំពោះពួកអ្នកដែរ រួចមក យើងក៏បានក្បត់អ្នកទាំងឡាយ។ តើយើងមាន អំណាចអ្វីមួយនៅលើពួកអ្នក? មានតែករណីដែលយើងបានអំពាវនាវហៅពួកអ្នក រួច មក ពួកអ្នកបានទទួលចំលើយចំពោះយើង ដូច្នេះ ចូរពួកអ្នកកុំស្តីបន្ទោសយើង ហើយ ចូរពួកអ្នកស្តីបន្ទោសខ្លួនពួកអ្នកវិញ។ យើងពុំមែនជាអ្នកដែលជួយសង្គ្រោះពួកអ្នកទេ ហើយពួកអ្នក ក៏ពុំមែនជាពួកដែលជួយសង្គ្រោះយើងដែរ។ យើងពិតជាបានអជំនឿនឹង អ្វីដែលពួកអ្នកបានស៊ីរិកចំពោះយើងកាលពីមុន។ ពួកអយុត្តិធម៌ សម្រាប់ពួកគេ គឺពិត ជាទណ្ឌកម្មមួយដ៏ខ្លោចផ្សា
وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
ហើយគេបានបញ្ចូលពួកដែលមានជំនឿ និងបាន សាងកុសលទាំងឡាយទៅកាន់សួគ៌ាទាំងឡាយ ដែលមានទន្លេៗហូរពីក្រោមសួគ៌ានោះ ដោយស្ថិតនៅអនន្តកាលក្នុងសួគ៌ា ដោយការយល់ព្រមពីម្ចាស់របស់ពួកគេ។ វន្ទនាការ របស់ពួកគេនៅទីនោះគឺក្តីបរមសុខ
أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ
តើអ្នកយល់ឃើញឬទេ តើអល់ឡោះបាន ធ្វើការប្រៀបធៀបយ៉ាងដូចម្តេចខ្លះ ស្តីពីសំដីមួយម៉ាត់ដ៏ល្អប្រសើរ ប្រៀបដូចរុក្ខជាតិ មួយដើមដ៏ល្អប្រសើរ ឫសរបស់វារឹងមាំ ហើយមែកធាងរបស់វានៅឯមេឃ
تُؤْتِي أُكُلَهَا كُلَّ حِينٍ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
វាផ្តល់ទិន្នផលរបស់វានៅរាល់ពេល ដោយការយល់ព្រមពីម្ចាស់របស់វា។ ហើយ អល់ឡោះធ្វើការប្រៀបធៀបទាំងឡាយសម្រាប់ក្រុមមនុស្ស សង្ឃឹមថា ពួកគេនឹក ឃើញឡើងវិញ

Choose other languages: