Quran Apps in many lanuages:

Surah Hud Ayahs #77 Translated in Khmer

قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَجِيدٌ
ពួកគេថា តើនាង នៅងឿងឆ្ងល់ពីបទបញ្ជារបស់អល់ឡោះឬ? ។ ក្តីអាណិតអាសូររបស់អល់ឡោះ និងប្រសិទ្ធពររបស់ លោកទៅលើពួកអ្នក ។ ឱម្ចាស់គេហដ្ឋាននេះ! លោកពិតជាអ្នកដែលត្រូវកោតសរសើរបំផុត ថែម ទាំងមហាសប្បុរស
فَلَمَّا ذَهَبَ عَنْ إِبْرَاهِيمَ الرَّوْعُ وَجَاءَتْهُ الْبُشْرَىٰ يُجَادِلُنَا فِي قَوْمِ لُوطٍ
លុះនៅពេលដែលការព្រឺខ្លាចបានរលុបបាត់ពីអ៊ីព្រហ៊ីម ក្តីរីករាយក៏បានទៅ ដល់គាត់ ពេលនោះ គាត់ជំទាស់នឹងយើងក្នុងក្រុមមនុស្សរបស់លូទ
إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُنِيبٌ
ការពិតអ៊ីព្រហ៊ីម ពិត ជាអ្នកដែលទន់ភ្លន់ ជាអ្នកដែលឱនលំទោនម្នាក់ ហើយជាអ្នកដែលវិលទៅចំពោះអល់ឡោះ
يَا إِبْرَاهِيمُ أَعْرِضْ عَنْ هَٰذَا ۖ إِنَّهُ قَدْ جَاءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ آتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ
ឱ អ៊ីព្រហ៊ីម! ចូរអ្នកងាកចេញពីនេះ។ ការពិតបទបញ្ជារបស់ម្ចាស់អ្នក ប្រាកដជាត្រូវបានមកដល់។ ហើយពិតជាត្រូវទៅដល់ពួកគេនូវទណ្ឌកម្មមួយដែលមិនអាចទប់ទល់បាន
وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ
ហើយនៅពេលដែល រ៉សូលទាំងឡាយរបស់យើងបានទៅដល់លូទ គាត់ព្រួយបារម្ភនឹងពួកគេ ហើយគាត់បានពិបាកចិត្ត (នូវទុក្ខទោម្នេញមួយ)ហើយគាត់ថា នេះគឺជាថ្ងៃមួយដែលមានសប្បដិភ័យ (អាសន្ន)បំផុត

Choose other languages: