Quran Apps in many lanuages:

Surah Hud Ayahs #79 Translated in Khmer

إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُنِيبٌ
ការពិតអ៊ីព្រហ៊ីម ពិត ជាអ្នកដែលទន់ភ្លន់ ជាអ្នកដែលឱនលំទោនម្នាក់ ហើយជាអ្នកដែលវិលទៅចំពោះអល់ឡោះ
يَا إِبْرَاهِيمُ أَعْرِضْ عَنْ هَٰذَا ۖ إِنَّهُ قَدْ جَاءَ أَمْرُ رَبِّكَ ۖ وَإِنَّهُمْ آتِيهِمْ عَذَابٌ غَيْرُ مَرْدُودٍ
ឱ អ៊ីព្រហ៊ីម! ចូរអ្នកងាកចេញពីនេះ។ ការពិតបទបញ្ជារបស់ម្ចាស់អ្នក ប្រាកដជាត្រូវបានមកដល់។ ហើយពិតជាត្រូវទៅដល់ពួកគេនូវទណ្ឌកម្មមួយដែលមិនអាចទប់ទល់បាន
وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ
ហើយនៅពេលដែល រ៉សូលទាំងឡាយរបស់យើងបានទៅដល់លូទ គាត់ព្រួយបារម្ភនឹងពួកគេ ហើយគាត់បានពិបាកចិត្ត (នូវទុក្ខទោម្នេញមួយ)ហើយគាត់ថា នេះគឺជាថ្ងៃមួយដែលមានសប្បដិភ័យ (អាសន្ន)បំផុត
وَجَاءَهُ قَوْمُهُ يُهْرَعُونَ إِلَيْهِ وَمِنْ قَبْلُ كَانُوا يَعْمَلُونَ السَّيِّئَاتِ ۚ قَالَ يَا قَوْمِ هَٰؤُلَاءِ بَنَاتِي هُنَّ أَطْهَرُ لَكُمْ ۖ فَاتَّقُوا اللَّهَ وَلَا تُخْزُونِ فِي ضَيْفِي ۖ أَلَيْسَ مِنْكُمْ رَجُلٌ رَشِيدٌ
ក្រុម មនុស្សរបស់គាត់បានទៅដល់គាត់ ពួកគេនឹងអុចអាលគាត់ ហើយពីមុនមក ពួកគេធ្លាប់បានសាង អំពើគួរឱ្យស្អប់ខ្ពើមបំផុត។ គាត់ថា នែ៎ក្រុមមនុស្សរបស់យើង! ទាំងអស់នេះ គឺជាបុត្រីរបស់យើង ពួកនាង គឺស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំបង្អាប់បង្អោនយើងក្នុងភ្ញៀវរបស់យើង។ តើបុរសម្នាក់ដែលឈ្លាសវៃបំផុត ពុំមែនក្នុងចំណោម ពួកអ្នកទេឬ?
قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ពួកគេនិយាយថា អ្នកបានដឹងយ៉ាងប្រាកដ យើងមិនមានចំណង់ចំពោះបុត្រី ទាំងឡាយរបស់អ្នក ហើយអ្នកពិតជាដឹងនូវអ្វីដែលយើងប៉ងប្រាថ្នា

Choose other languages: