Quran Apps in many lanuages:

Surah Hud Ayahs #81 Translated in Khmer

وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ
ហើយនៅពេលដែល រ៉សូលទាំងឡាយរបស់យើងបានទៅដល់លូទ គាត់ព្រួយបារម្ភនឹងពួកគេ ហើយគាត់បានពិបាកចិត្ត (នូវទុក្ខទោម្នេញមួយ)ហើយគាត់ថា នេះគឺជាថ្ងៃមួយដែលមានសប្បដិភ័យ (អាសន្ន)បំផុត
وَجَاءَهُ قَوْمُهُ يُهْرَعُونَ إِلَيْهِ وَمِنْ قَبْلُ كَانُوا يَعْمَلُونَ السَّيِّئَاتِ ۚ قَالَ يَا قَوْمِ هَٰؤُلَاءِ بَنَاتِي هُنَّ أَطْهَرُ لَكُمْ ۖ فَاتَّقُوا اللَّهَ وَلَا تُخْزُونِ فِي ضَيْفِي ۖ أَلَيْسَ مِنْكُمْ رَجُلٌ رَشِيدٌ
ក្រុម មនុស្សរបស់គាត់បានទៅដល់គាត់ ពួកគេនឹងអុចអាលគាត់ ហើយពីមុនមក ពួកគេធ្លាប់បានសាង អំពើគួរឱ្យស្អប់ខ្ពើមបំផុត។ គាត់ថា នែ៎ក្រុមមនុស្សរបស់យើង! ទាំងអស់នេះ គឺជាបុត្រីរបស់យើង ពួកនាង គឺស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំបង្អាប់បង្អោនយើងក្នុងភ្ញៀវរបស់យើង។ តើបុរសម្នាក់ដែលឈ្លាសវៃបំផុត ពុំមែនក្នុងចំណោម ពួកអ្នកទេឬ?
قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ពួកគេនិយាយថា អ្នកបានដឹងយ៉ាងប្រាកដ យើងមិនមានចំណង់ចំពោះបុត្រី ទាំងឡាយរបស់អ្នក ហើយអ្នកពិតជាដឹងនូវអ្វីដែលយើងប៉ងប្រាថ្នា
قَالَ لَوْ أَنَّ لِي بِكُمْ قُوَّةً أَوْ آوِي إِلَىٰ رُكْنٍ شَدِيدٍ
គាត់និយាយថា ចុះប្រសិន បើយើងមានកំលាំងពលំតទល់នឹងពួកអ្នក ឬក៏យើងជ្រកកោននៅទីពំនាក់ណាមួយដ៏រឹងមាំបំផុត
قَالُوا يَا لُوطُ إِنَّا رُسُلُ رَبِّكَ لَنْ يَصِلُوا إِلَيْكَ ۖ فَأَسْرِ بِأَهْلِكَ بِقِطْعٍ مِنَ اللَّيْلِ وَلَا يَلْتَفِتْ مِنْكُمْ أَحَدٌ إِلَّا امْرَأَتَكَ ۖ إِنَّهُ مُصِيبُهَا مَا أَصَابَهُمْ ۚ إِنَّ مَوْعِدَهُمُ الصُّبْحُ ۚ أَلَيْسَ الصُّبْحُ بِقَرِيبٍ
ពួកភ្ញៀវក៏បាននិយាយថា នែ៎លូទ! ការពិតពួកយើងគឺជារ៉សូលៗរបស់ម្ចាស់អ្នក ពួកគេទាំង នោះនឹងមិនអាចមកដល់អ្នកបានទេ ។ ហេតុនេះ ចូរអ្នកនាំគ្រួសាររបស់អ្នកចេញដំណើរទៅ នៅ ចុងរាត្រីកាល ហើយក្នុងចំណោមពួកអ្នកកុំឱ្យអ្នកណាម្នាក់ងាកមើលទៅក្រោយ ក្រៅពីភរិយារបស់ អ្នក ។ ការពិតនាងត្រូវទទួលទណ្ឌកម? ដូចអ្វីដែលកើតមានចំពោះពួកគេដែរ ។ ជាការពិតណាស់ ពេល កំណត់របស់ពួកគេ គឺនៅពេលអរុណោទ័យ តើអរុណោទ័យនោះ ពុំមែនជិតបង្កើយទេឬ?

Choose other languages: