Quran Apps in many lanuages:

Surah Hud Ayahs #75 Translated in Khmer

وَامْرَأَتُهُ قَائِمَةٌ فَضَحِكَتْ فَبَشَّرْنَاهَا بِإِسْحَاقَ وَمِنْ وَرَاءِ إِسْحَاقَ يَعْقُوبَ
ភរិយារបស់គាត់នៅឈរ រួចនាងក៏បានសើច ។ ក្រោយមក យើងក៏បានផ្តល់ការរីករាយទៅចំពោះនាងដោយអ៊ីស្ហាក និងក្រោយពីអ៊ីស្ហាកគឺយ៉ាក់កូប
قَالَتْ يَا وَيْلَتَىٰ أَأَلِدُ وَأَنَا عَجُوزٌ وَهَٰذَا بَعْلِي شَيْخًا ۖ إِنَّ هَٰذَا لَشَيْءٌ عَجِيبٌ
នាងថា អនិច្ចាខ្លូនខ្ញុំ! តើខ្ញុំនឹងប្រសូតបុត្រឬ? ក្នុងករណីខ្ញុំជាស្ត្រីដែលជរាម្នាក់ ហើយស្វាមីរបស់ខ្ញុំ នេះ ក៏ជាបុរសដែលជរាម្នាក់ដែរ។ នេះគឺពិតជាប្រការមួយដ៏ចំឡែកអស្ចារ្យ
قَالُوا أَتَعْجَبِينَ مِنْ أَمْرِ اللَّهِ ۖ رَحْمَتُ اللَّهِ وَبَرَكَاتُهُ عَلَيْكُمْ أَهْلَ الْبَيْتِ ۚ إِنَّهُ حَمِيدٌ مَجِيدٌ
ពួកគេថា តើនាង នៅងឿងឆ្ងល់ពីបទបញ្ជារបស់អល់ឡោះឬ? ។ ក្តីអាណិតអាសូររបស់អល់ឡោះ និងប្រសិទ្ធពររបស់ លោកទៅលើពួកអ្នក ។ ឱម្ចាស់គេហដ្ឋាននេះ! លោកពិតជាអ្នកដែលត្រូវកោតសរសើរបំផុត ថែម ទាំងមហាសប្បុរស
فَلَمَّا ذَهَبَ عَنْ إِبْرَاهِيمَ الرَّوْعُ وَجَاءَتْهُ الْبُشْرَىٰ يُجَادِلُنَا فِي قَوْمِ لُوطٍ
លុះនៅពេលដែលការព្រឺខ្លាចបានរលុបបាត់ពីអ៊ីព្រហ៊ីម ក្តីរីករាយក៏បានទៅ ដល់គាត់ ពេលនោះ គាត់ជំទាស់នឹងយើងក្នុងក្រុមមនុស្សរបស់លូទ
إِنَّ إِبْرَاهِيمَ لَحَلِيمٌ أَوَّاهٌ مُنِيبٌ
ការពិតអ៊ីព្រហ៊ីម ពិត ជាអ្នកដែលទន់ភ្លន់ ជាអ្នកដែលឱនលំទោនម្នាក់ ហើយជាអ្នកដែលវិលទៅចំពោះអល់ឡោះ

Choose other languages: