Quran Apps in many lanuages:

Surah Hud Ayahs #32 Translated in Khmer

قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي رَحْمَةً مِنْ عِنْدِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنْتُمْ لَهَا كَارِهُونَ
គាត់ថា ឱក្រុមមនុស្សរបស់យើង តើពួកអ្នក យល់ឃើញយ៉ាងណាដែរ ប្រសិនបើយើងស្ថិតនៅលើភាពច្បាស់ក្រឡែតពីម្ចាស់របស់ យើង ហើយលោកបានផ្តល់ឱ្យយើង នូវក្តីអាណិតអាសូរណាមួយពីលោក រួចមកគេ បានធ្វើឱ្យងងឹតស្លុបទៅលើពួកអ្នក តើពួកយើងចាំបាច់ដាក់ទៅឱ្យពួកអ្នកនូវក្តីអាណិត អាសូរនោះឬ? ក្នុងករណីដែលអ្នក ជាពួកស្អប់ខ្ពើមចំពោះក្តីអាណិតអាសូរនោះ
وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُمْ مُلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ឱមនុស្សរបស់យើង! យើងមិនមែនស្នើសុំដល់ពួកអ្នកនូវទ្រព្យសម្បត្តិណាមួយ នៅលើការងារនេះ ទេ។ រង្វាន់របស់យើង គ្មានអ្វីក្រៅពីនៅលើអល់ឡោះឡើយ។ ហើយយើងក៏ពុំមែនជាអ្នកដេញពួក ដែលមានជំនឿនោះដែរ។ ការពិតពួកគេ ជាពួកត្រូវជួបនឹងម្ចាស់របស់ពួកគេ។ ក៏ប៉ុន្តែយើងឃើញ ពួកអ្នកជាក្រុមឆោតល្ងង់
وَيَا قَوْمِ مَنْ يَنْصُرُنِي مِنَ اللَّهِ إِنْ طَرَدْتُهُمْ ۚ أَفَلَا تَذَكَّرُونَ
ឱក្រុមមនុស្សរបស់យើង! តើអ្នកណាម្នាក់ដែលនឹងជួយយើងអំពី អល់ឡោះ បើយើងបានដេញពួកមានជំនឿ? តើពួកអ្នកមិននឹកឃើញទេឬ?
وَلَا أَقُولُ لَكُمْ عِنْدِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ إِنِّي مَلَكٌ وَلَا أَقُولُ لِلَّذِينَ تَزْدَرِي أَعْيُنُكُمْ لَنْ يُؤْتِيَهُمُ اللَّهُ خَيْرًا ۖ اللَّهُ أَعْلَمُ بِمَا فِي أَنْفُسِهِمْ ۖ إِنِّي إِذًا لَمِنَ الظَّالِمِينَ
ហើយយើងមិន ដែលនិយាយទៅកាន់ពួកអ្នកថា យើងមានរតនៈសម្បត្តិរបស់អល់ឡោះនោះឡើយ។ យើងមិន ដែលដឹងទេនូវអាថ៌កំបាំង ហើយយើងក៏មិនដែលថា យើងពិតជាម៉ាឡាអ៊ីកាត់ដែរ។ ហើយយើង ក៏មិនដែលនិយាយទៅកាន់ពួកមានជំនឿ ដែលភ្នែករបស់ពួកអ្នកមើលឃើញថោកទាបនោះថា អល់ឡោះនឹងមិនផ្តល់កុសលណាមួយទៅពួកគេនោះដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលមាននៅ ក្នុងខ្លួនរបស់ពួកគេ។ ពុំនោះសោតទេ យើងពិតជាចំណោមពួកដែលអយុត្តិធម៌
قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ
ពួកគេបាន និយាយថា ឱណូហ៍! អ្នកបានឈ្លោះប្រកែកនឹងយើងយ៉ាងប្រាកដ ហើយអ្នកបង្កច្រើនណាស់នូវ ការជំទាស់ប្រកែកនឹងយើង ដូច្នេះ ចូរអ្នកនាំមកកាន់យើងចុះនូវអ្វីដែលអ្នកកំពុងសន្យាចំពោះយើង ប្រសិនបើអ្នកជាអ្នកដែលទៀងត្រង់មែន

Choose other languages: