Quran Apps in many lanuages:

Surah Hud Ayahs #28 Translated in Khmer

مَثَلُ الْفَرِيقَيْنِ كَالْأَعْمَىٰ وَالْأَصَمِّ وَالْبَصِيرِ وَالسَّمِيعِ ۚ هَلْ يَسْتَوِيَانِ مَثَلًا ۚ أَفَلَا تَذَكَّرُونَ
ប្រៀប ធៀបទាំងពីរពួកនេះ ដូចជាពួកខ្វាក់ភ្នែក ហើយនិងពួកថ្លង់ និងអ្នកមើលឃើញ ហើយនិងអ្នកឮ ។ តើទាំងពីរពួកនេះ ស្មើគ្នាឬខាងការប្រៀបធៀប ។ ដូចនេះ តើពួក អ្នកមិននឹកឃើញទេឬ?
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ إِنِّي لَكُمْ نَذِيرٌ مُبِينٌ
យ៉ាងប្រាកដណាស់ យើងបានចាត់បញ្ជូនណូហ៍ ឱ្យទៅ កាន់ក្រុមមនុស្សរបស់គាត់ ។ ការពិតយើងសម្រាប់ពួកអ្នក គឺជាអ្នកដែលដាស់តឿន ម្នាក់ដ៏ច្បាស់លាស់
أَنْ لَا تَعْبُدُوا إِلَّا اللَّهَ ۖ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍ
ចូរពួកអ្នកកុំធ្វើប្រណិប័តន៍ក្រៅពីអល់ឡោះ ។ ការពិតយើង ខ្លាចក្រែងតែអ្នកទាំងអស់គ្នា ត្រូវទណ្ឌកម្មនាថ្ងៃមួយដ៏ខ្លោចផ្សាបំផុត
فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِنْ فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ
អ្នកមុខ អ្នកការរបស់អ្នកអជំនឿ ក្នុងចំណោមមនុស្សរបស់គាត់ថា យើងឃើញអ្នកគ្មានអ្វី ក្រៅពីជាមនុស្សម្នាក់ដូចតែយើងដែរនោះទេ ហើយយើងឃើញអ្នកគ្មានអ្វីក្រៅពីពួក ដែលថោកទាបនៃពួកយើង និងខ្វះការពិចារណានោះឡើយ ដែលបានគោរពតាមអ្នក នោះ។ យើងឃើញអ្នក គ្មានអ្វីលើសលប់ជាងពួកយើងនោះទេ ។ មិនតែប៉ុណ្ណោះ យើង គិតថា ពួកអ្នកគឺជាពួកដែលភូតកុហក
قَالَ يَا قَوْمِ أَرَأَيْتُمْ إِنْ كُنْتُ عَلَىٰ بَيِّنَةٍ مِنْ رَبِّي وَآتَانِي رَحْمَةً مِنْ عِنْدِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنْتُمْ لَهَا كَارِهُونَ
គាត់ថា ឱក្រុមមនុស្សរបស់យើង តើពួកអ្នក យល់ឃើញយ៉ាងណាដែរ ប្រសិនបើយើងស្ថិតនៅលើភាពច្បាស់ក្រឡែតពីម្ចាស់របស់ យើង ហើយលោកបានផ្តល់ឱ្យយើង នូវក្តីអាណិតអាសូរណាមួយពីលោក រួចមកគេ បានធ្វើឱ្យងងឹតស្លុបទៅលើពួកអ្នក តើពួកយើងចាំបាច់ដាក់ទៅឱ្យពួកអ្នកនូវក្តីអាណិត អាសូរនោះឬ? ក្នុងករណីដែលអ្នក ជាពួកស្អប់ខ្ពើមចំពោះក្តីអាណិតអាសូរនោះ

Choose other languages: