Quran Apps in many lanuages:

Surah Hud Ayahs #116 Translated in Khmer

فَاسْتَقِمْ كَمَا أُمِرْتَ وَمَنْ تَابَ مَعَكَ وَلَا تَطْغَوْا ۚ إِنَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ដូច្នេះ ចូរអ្នកស្ថិតនៅត្រង់ភ្លឹង ដូចអ្វីដែលគេបានបញ្ជាអ្នក ព្រមទាំងអ្នកដែលបានសារភាពរួមជាមួយអ្នក ហើយចូរពួកអ្នកកុំប្រព្រឹត្តឧទ្ទាម។ ការពិតលោកជា អ្នកដែលឃើញបំផុតនូវអ្វីដែលពួកអ្នកបានប្រព្រឹត្ត
وَلَا تَرْكَنُوا إِلَى الَّذِينَ ظَلَمُوا فَتَمَسَّكُمُ النَّارُ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ثُمَّ لَا تُنْصَرُونَ
ចូរពួកអ្នកកុំទោរទន់ទៅកាន់ពួកដែលបាន សាងអយុត្តិធម៌ ពុំនោះសោត នរកនឹងត្រូវប៉ះពាល់ពួកអ្នក ហើយក្រៅពីអល់ឡោះ ពួកអ្នកគ្មានពួក គាំពារឡើយ ក្រោយមក ពួកអ្នកនឹងមិនត្រូវគេជួយឡើយ
وَأَقِمِ الصَّلَاةَ طَرَفَيِ النَّهَارِ وَزُلَفًا مِنَ اللَّيْلِ ۚ إِنَّ الْحَسَنَاتِ يُذْهِبْنَ السَّيِّئَاتِ ۚ ذَٰلِكَ ذِكْرَىٰ لِلذَّاكِرِينَ
ហើយចូរអ្នកក្រោកឈរសឡាតិ៍ នៅចុងខាងទាំងពីរនៃទិវាកាល ព្រមទាំងនៅខាងដើមនៃរាត្រីកាល។ អំពើកុសលទាំងឡាយ ពិតជានឹងលុបបំបាត់នូវអំពើអកុសលទាំងឡាយ។ ទាំងនេះ គឺជាការក្រើនរំលឹក សំរាប់ពួកដែល រលឹក
وَاصْبِرْ فَإِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
ហើយចូរអ្នកស៊ូទ្រាំ ពីព្រោះអល់ឡោះ លោកពិតជានឹងមិនធ្វេសប្រហែសឡើយ ចំពោះរង្វាន់របស់ពួកអ្នកគុណធម៌
فَلَوْلَا كَانَ مِنَ الْقُرُونِ مِنْ قَبْلِكُمْ أُولُو بَقِيَّةٍ يَنْهَوْنَ عَنِ الْفَسَادِ فِي الْأَرْضِ إِلَّا قَلِيلًا مِمَّنْ أَنْجَيْنَا مِنْهُمْ ۗ وَاتَّبَعَ الَّذِينَ ظَلَمُوا مَا أُتْرِفُوا فِيهِ وَكَانُوا مُجْرِمِينَ
ហេតុអ្វីបានជាចំណោមពួកសន្តិវង្សទាំងឡាយនៃពួក កាលសម័យមុន ពួកអ្នកមិនបានក្លាយជាមនុស្សប្រកបដោយលំអាន ដែលពួកគេនឹងហាមឃាត់ ពីអំពើចលាចលនៅលើភពផែនដី? លើកលែងតែចំនួនបន្តិចបន្តួចប៉ុណ្ណោះ ចំណោមអ្នកដែល យើងបានរំដោះពីពួកគេ។ ហើយពួកដែលបានសាងអយុត្តិធម៌ បានតាមប្រកិតនូវអ្វីដែលត្រូវ បានគេផ្តល់នូវភាពសំបូរហូរហៀរដល់ពួកគេនោះ រួចហើយពួកគេបានក្លាយទៅជាពួកឧក្រិដ្ឋជន ទៅវិញ

Choose other languages: