Quran Apps in many lanuages:

Surah Ghafir Ayahs #26 Translated in Khmer

ذَٰلِكَ بِأَنَّهُمْ كَانَتْ تَأْتِيهِمْ رُسُلُهُمْ بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ
នេះហើយដោយសារ តែពួកគេ ពិតជារ៉សូលពួកគេធ្លាប់បានទៅដល់ពួកគេដោយភស្តុតាងៗ រួច មកពួកគេបានអជំនឿ ដូចនេះ អល់ឡោះបានដាក់ទោសពួកគេ លោកពិត ជាអ្នកមានប្រពលភាព ជាអ្នកដែលតឹងរ៉ឹងនៃទណ្ឌកម្ម
وَلَقَدْ أَرْسَلْنَا مُوسَىٰ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ហើយជាការពិត ណាស់ យើងបានបញ្ជូនមូសាដោយនាំអាយ៉ាត់ៗយើង និងភស្តុតាងមួយដ៏ ជាក់ច្បាស់បំផុត
إِلَىٰ فِرْعَوْنَ وَهَامَانَ وَقَارُونَ فَقَالُوا سَاحِرٌ كَذَّابٌ
ទៅកាន់ហ្វារ៉អុង ហាម៉ាន និងករូន រួចមក ពួកគេនិយាយ ថា គេជាគ្រូមន្តអាគមម្នាក់ ដែលភូតកុហកបំផុត
فَلَمَّا جَاءَهُمْ بِالْحَقِّ مِنْ عِنْدِنَا قَالُوا اقْتُلُوا أَبْنَاءَ الَّذِينَ آمَنُوا مَعَهُ وَاسْتَحْيُوا نِسَاءَهُمْ ۚ وَمَا كَيْدُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
រួចមកនៅពេលដែល គេបានដល់ទៅពួកគេ ដោយនាំសច្ចភាពពីយើង ពួកគេថា ចូរពួកអ្នកសម្លាប់ បុត្រាៗរបស់ពួកដែលជឿជាមួយមូសា ហើយចូរពួកអ្នកទុកជីវិតឱ្យនារីៗពួក គេ។ ល្បិចកលរបស់ពួកអជំនឿ គ្មានអ្វីក្រៅពីក្នុងការភ័ន្តវង្វេងមួយឡើយ
وَقَالَ فِرْعَوْنُ ذَرُونِي أَقْتُلْ مُوسَىٰ وَلْيَدْعُ رَبَّهُ ۖ إِنِّي أَخَافُ أَنْ يُبَدِّلَ دِينَكُمْ أَوْ أَنْ يُظْهِرَ فِي الْأَرْضِ الْفَسَادَ
ហើយហ្វារ៉ាអុងថា ចូរពួកអ្នកទុកឱ្យយើង យើងប្រាកដជានឹងសម្លាប់មូសា ហើយ ឱ្យគេបួងសួងទៅម្ចាស់គេទៅ។ ការពិត យើងបារម្ភខ្លាចតែគេនឹងផ្លាស់ប្តូរសាសនា របស់ពួកអ្នក ឬគេនឹងធ្វើឱ្យលេចធ្លោឡើងនៅលើដី នូវអំពើវិនាសកម្ម

Choose other languages: