Quran Apps in many lanuages:

Surah Fussilat Ayahs #50 Translated in Khmer

مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۗ وَمَا رَبُّكَ بِظَلَّامٍ لِلْعَبِيدِ
ជនណាបានសាង អំពើកុសល គឺត្រូវបានសម្រាប់តែរូបជននោះ ហើយជនណាបានប្រព្រឹត្តអំពើអាក្រក់ គឺត្រូវ ធ្លាក់លើរូបជននោះ ហើយម្ចាស់អ្នកពុំមែនជាអ្នកសាងអយុត្តិធម៌ ចំពោះមនុស្សសោះឡើយ
إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِنْ ثَمَرَاتٍ مِنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِنْ شَهِيدٍ
ទៅកាន់លោក ត្រូវគេត្រលប់ចំណេះដឹងស្តីពីបរលោក។ ហើយដែលនឹងចេញនៃផ្លែឈើ ខ្លះពីសំបករបស់វា ហើយអ្វីដែលពរផ្ទៃដោយនារី ហើយដែលនាងនឹងប្រសូត គ្មានអ្វី ក្រៅពីការដឹងរបស់លោកឡើយ។ នៅថ្ងៃដែលលោកនឹងហៅពួកគេ ឯណាស៊ីរិកៗ របស់យើង?ពួកគេបានឆ្លើយថា ពួកយើងសូមប្រកាសជូនលោកថា ក្នុងចំណោមពួក យើងគ្មានអ្នកសាក្សីណាម្នាក់ទេ
وَضَلَّ عَنْهُمْ مَا كَانُوا يَدْعُونَ مِنْ قَبْلُ ۖ وَظَنُّوا مَا لَهُمْ مِنْ مَحِيصٍ
ហើយបានរសាត់បាត់ពីពួកគេ អ្វីដែលពួកគេធ្លាប់ បានបួងសួងកាលពីពេលមុន។ ហើយពួកគេបានគិតថា ពួកគេគ្មានកន្លែងរត់គេចណា មួយឡើយ
لَا يَسْأَمُ الْإِنْسَانُ مِنْ دُعَاءِ الْخَيْرِ وَإِنْ مَسَّهُ الشَّرُّ فَيَئُوسٌ قَنُوطٌ
មនុស្សមិនធុញទ្រាន់ទេពីការបួងសួងល្អ ហើយបើប្រការអាក្រក់បាន ប៉ះពាល់ខ្លួនគេ គេក៏អស់សង្ឃឹម អស់រំពឹង
وَلَئِنْ أَذَقْنَاهُ رَحْمَةً مِنَّا مِنْ بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِنْدَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُمْ مِنْ عَذَابٍ غَلِيظٍ
ហើយប្រសិនបើយើងបានឱ្យគេភ្លក្ស រសជាតិ នូវការអាណិតស្រលាញ់មួយពីយើង បន្ទាប់ពីក្តីទុក្ខដែលបានប៉ះពាល់ខ្លួនគេ គេប្រាកដជានឹងនិយាយថា នេះគឺសម្រាប់យើង ហើយយើងមិននឹកស្មានថា ថ្ងៃបរលោក នឹងកើតមានឡើងទេ ប្រសិនបើយើងត្រូវគេនាំត្រលប់ទៅកាន់ម្ចាស់របស់យើង ក៏យើង ពិតជាមាននៅឯលោក នូវកុសលយ៉ាងប្រាកដ។ រួចមក យើងប្រាកដជានឹងជូនដំណឹង ទៅពួកដែលបានអជំនឿ តាមតែអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹង ឱ្យពួកគេភ្លក្សរសជាតិ នៃទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរបំផុត

Choose other languages: