Quran Apps in many lanuages:

Surah Fussilat Ayahs #52 Translated in Khmer

وَضَلَّ عَنْهُمْ مَا كَانُوا يَدْعُونَ مِنْ قَبْلُ ۖ وَظَنُّوا مَا لَهُمْ مِنْ مَحِيصٍ
ហើយបានរសាត់បាត់ពីពួកគេ អ្វីដែលពួកគេធ្លាប់ បានបួងសួងកាលពីពេលមុន។ ហើយពួកគេបានគិតថា ពួកគេគ្មានកន្លែងរត់គេចណា មួយឡើយ
لَا يَسْأَمُ الْإِنْسَانُ مِنْ دُعَاءِ الْخَيْرِ وَإِنْ مَسَّهُ الشَّرُّ فَيَئُوسٌ قَنُوطٌ
មនុស្សមិនធុញទ្រាន់ទេពីការបួងសួងល្អ ហើយបើប្រការអាក្រក់បាន ប៉ះពាល់ខ្លួនគេ គេក៏អស់សង្ឃឹម អស់រំពឹង
وَلَئِنْ أَذَقْنَاهُ رَحْمَةً مِنَّا مِنْ بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِنْدَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُمْ مِنْ عَذَابٍ غَلِيظٍ
ហើយប្រសិនបើយើងបានឱ្យគេភ្លក្ស រសជាតិ នូវការអាណិតស្រលាញ់មួយពីយើង បន្ទាប់ពីក្តីទុក្ខដែលបានប៉ះពាល់ខ្លួនគេ គេប្រាកដជានឹងនិយាយថា នេះគឺសម្រាប់យើង ហើយយើងមិននឹកស្មានថា ថ្ងៃបរលោក នឹងកើតមានឡើងទេ ប្រសិនបើយើងត្រូវគេនាំត្រលប់ទៅកាន់ម្ចាស់របស់យើង ក៏យើង ពិតជាមាននៅឯលោក នូវកុសលយ៉ាងប្រាកដ។ រួចមក យើងប្រាកដជានឹងជូនដំណឹង ទៅពួកដែលបានអជំនឿ តាមតែអ្វីដែលពួកគេបានប្រព្រឹត្ត ហើយយើងប្រាកដជានឹង ឱ្យពួកគេភ្លក្សរសជាតិ នៃទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរបំផុត
وَإِذَا أَنْعَمْنَا عَلَى الْإِنْسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ
ហើយកាលណាយើង បាន ផ្តល់ការុណភាពទៅលើមនុស្ស គេបានងាកចេញនិងគេជៀសខ្លួនឆ្ងាយ ។ ហើយកាល ណាអាក្រក់បានប៉ះពាល់ដល់គេ គេជាអ្នកបួងសួងមួយដ៏វែងអន្លាយ
قُلْ أَرَأَيْتُمْ إِنْ كَانَ مِنْ عِنْدِ اللَّهِ ثُمَّ كَفَرْتُمْ بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ
ថាទៅ តើពួក អ្នកបានយល់ឃើញយ៉ាងណា? បើ(គួរអាន)គឺមកពីអល់ឡោះ ក្រោយមកពួកអ្នកបាន អជំនឿនឹងវា តើជនណាដែលវង្វេង ជាជាងអ្នកដែលគេឋិតនៅក្នុងការបែកបាក់មួយដ៏ សែនឆ្ងាយ?

Choose other languages: