Quran Apps in many lanuages:

Surah Fussilat Ayahs #15 Translated in Khmer

ثُمَّ اسْتَوَىٰ إِلَى السَّمَاءِ وَهِيَ دُخَانٌ فَقَالَ لَهَا وَلِلْأَرْضِ ائْتِيَا طَوْعًا أَوْ كَرْهًا قَالَتَا أَتَيْنَا طَائِعِينَ
ក្រោយមក លោកតំរង់បំណងទៅឯមេឃ ខណៈដែលមេឃ ជាផ្សែង រួចមក លោកបាននិយាយទៅមេឃ និងដីថា អ្នកទាំងពីរ ចូរមកដោយ ស្ម័គ្រ ឬចូលមកដោយបង្ខំ។ ទាំងពីរថា យើងទាំងពីរបានមកដល់ដោយស្ម័គ្រ
فَقَضَاهُنَّ سَبْعَ سَمَاوَاتٍ فِي يَوْمَيْنِ وَأَوْحَىٰ فِي كُلِّ سَمَاءٍ أَمْرَهَا ۚ وَزَيَّنَّا السَّمَاءَ الدُّنْيَا بِمَصَابِيحَ وَحِفْظًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
ហើយលោកបានសម្រេចមេឃទាំងអស់ជាប្រាំពីរមេឃរយៈពេលពីរថ្ងៃ ហើយលោកបាន ប្រាប់ចំពោះមេឃនីមួយៗ នូវការងាររបស់ខ្លួន ហើយយើងបានតាក់តែងលំអមេឃយ៉ាង ជិតជាងគេនេះ ដោយចង្កៀងទាំងឡាយ ហើយនិងការថែរក្សាមួយ។ នេះហើយជាការ កំណត់របស់អ្នកមានឥទ្ធិពល ជាអ្នកដឹងបំផុត
فَإِنْ أَعْرَضُوا فَقُلْ أَنْذَرْتُكُمْ صَاعِقَةً مِثْلَ صَاعِقَةِ عَادٍ وَثَمُودَ
រួចមក ប្រសិនបើពួកគេបានបែរ ចេញ ពេលនោះ ចូរអ្នកថា យើងបានព្រមានពួកអ្នកនូវរន្ទះមួយ ដូចរន្ទះរបស់អាទ និង សាម៉ូទ
إِذْ جَاءَتْهُمُ الرُّسُلُ مِنْ بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ أَلَّا تَعْبُدُوا إِلَّا اللَّهَ ۖ قَالُوا لَوْ شَاءَ رَبُّنَا لَأَنْزَلَ مَلَائِكَةً فَإِنَّا بِمَا أُرْسِلْتُمْ بِهِ كَافِرُونَ
នៅពេលដែលបានដល់ទៅពួកគេ ដោយរ៉សូលៗពីខាងមុខពួកគេ និងពី ខាងក្រោយពួកគេ ចូរពួកអ្នកកុំប្រណិប័តន៍ក្រៅពីអល់ឡោះ។ ពួកគេថា ប្រសិនបើ ម្ចាស់ពួកយើងបានប្រាថ្នាមែន លោកប្រាកដជាបានដាក់ចុះនូវពួកម៉ាឡាអ៊ីកាត់ ដូចនេះ ពួកយើងពិតជាអ្នកអជំនឿនឹងអ្វីដែលគេបានចាត់បញ្ជូនពួកអ្នកឱ្យនាំមកនោះ
فَأَمَّا عَادٌ فَاسْتَكْبَرُوا فِي الْأَرْضِ بِغَيْرِ الْحَقِّ وَقَالُوا مَنْ أَشَدُّ مِنَّا قُوَّةً ۖ أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَهُمْ هُوَ أَشَدُّ مِنْهُمْ قُوَّةً ۖ وَكَانُوا بِآيَاتِنَا يَجْحَدُونَ
រីឯ ពួកអាទវិញ ពួកគេបានកាន់ប្ញកក្រអឺតក្រអោងនៅលើដី ដោយគ្មានសច្ចៈសោះ ហើយ ពួកគេថា តើជនណាដែលខ្លាំងក្លាជាងពួកយើងខាងកម្លាំងពលំ? តើពួកគេមិនទាន់ ឃើញទេឬថា ការពិតអល់ឡោះ ដែលបានបង្កើតពួកគេ លោកពិតជាខ្លាំងក្លាជាងពួកគេ ខាងមហិទ្ធិប្ញទ្ធិ។ ហើយពួកគេធ្លាប់បានប្រឆាំងជំទាស់នឹងអាយ៉ាត់ៗរបស់យើង

Choose other languages: