Quran Apps in many lanuages:

Surah Az-Zamar Ayahs #72 Translated in Khmer

وَنُفِخَ فِي الصُّورِ فَصَعِقَ مَنْ فِي السَّمَاوَاتِ وَمَنْ فِي الْأَرْضِ إِلَّا مَنْ شَاءَ اللَّهُ ۖ ثُمَّ نُفِخَ فِيهِ أُخْرَىٰ فَإِذَا هُمْ قِيَامٌ يَنْظُرُونَ
ហើយគេបានផ្លុំត្រែ ស្រាប់តែបានដួលស្លាប់អ្នកដែលមាននៅឯមេឃ និងអ្នក ដែលមាននៅឯដី លើកលែងអ្នកដែលអល់ឡោះប្រាថ្នា។ ក្រោយមកគេបាន ផ្លុំត្រែទៀត ស្រាប់តែពួកគេងើបឈរឡើង ពួកគេក្រឡេកមើល
وَأَشْرَقَتِ الْأَرْضُ بِنُورِ رَبِّهَا وَوُضِعَ الْكِتَابُ وَجِيءَ بِالنَّبِيِّينَ وَالشُّهَدَاءِ وَقُضِيَ بَيْنَهُمْ بِالْحَقِّ وَهُمْ لَا يُظْلَمُونَ
ហើយ ដីបានចាំងពន្លឺដោយពន្លឺរស្មីម្ចាស់ខ្លួន ហើយគេបានដាក់បញ្ជីមក រួចមកគេ បាននាំណាពីៗនិងពួកសាក្សី ហើយគេបានសម្រេចរវាងពួកគេ ដោយសច្ចៈ ហើយពួកគេនឹងមិនត្រូវគេបំបាត់ទេ
وَوُفِّيَتْ كُلُّ نَفْسٍ مَا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ
រាល់ម្នាក់ៗត្រូវបានគេបំពេញជូន នូវអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយលោកដឹងណាស់នូវអ្វីដែលពួកគេអនុវត្ត
وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ
ពួកដែលបានអជំនឿ ត្រូវបានគេដឹកទៅកាន់នរកឆាបឆេះទាំងហ្វូងៗ លុះ ដល់កាលណាពួកគេបានទៅដល់នរកនោះ គេក៏បានបើកទ្វារៗនរក។ ហើយ ឆ្មាំនរកបាននិយាយទៅកាន់ពួកគេថា តើរ៉សូលៗចំណោមពួកអ្នកមិនទាន់ បានទៅដល់ពួកអ្នកទេឬ ដើម្បីពួកគេនឹងអានទៅលើពួកអ្នក នូវអាយ៉ាត់ៗ ម្ចាស់ពួកអ្នក ហើយពួកគេនឹងព្រមានពួកអ្នក ចំពោះការជួបពួកអ្នកនឹងថ្ងៃ នេះ។ ពួកគេថា មែនហើយ ក៏ប៉ុន្តែសំដីទណ្ឌកម្មបានប្រាកដរួច ហើយលើ ពួកអជំនឿ
قِيلَ ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
គេបាននិយាយថា ចូរពួកអ្នកចូលទៅទ្វារនរកឆាបឆេះ ជា ពួកអនន្តកាលក្នុងនរកនោះ។ អាក្រក់ណាស់ ជំរករបស់ពួកអ្នកកាន់ឫក ក្រអេងក្រអាង

Choose other languages: