Quran Apps in many lanuages:

Surah Az-Zamar Ayahs #74 Translated in Khmer

وَوُفِّيَتْ كُلُّ نَفْسٍ مَا عَمِلَتْ وَهُوَ أَعْلَمُ بِمَا يَفْعَلُونَ
រាល់ម្នាក់ៗត្រូវបានគេបំពេញជូន នូវអ្វីដែលខ្លួនបានប្រព្រឹត្ត ហើយលោកដឹងណាស់នូវអ្វីដែលពួកគេអនុវត្ត
وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِنْكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنْذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ
ពួកដែលបានអជំនឿ ត្រូវបានគេដឹកទៅកាន់នរកឆាបឆេះទាំងហ្វូងៗ លុះ ដល់កាលណាពួកគេបានទៅដល់នរកនោះ គេក៏បានបើកទ្វារៗនរក។ ហើយ ឆ្មាំនរកបាននិយាយទៅកាន់ពួកគេថា តើរ៉សូលៗចំណោមពួកអ្នកមិនទាន់ បានទៅដល់ពួកអ្នកទេឬ ដើម្បីពួកគេនឹងអានទៅលើពួកអ្នក នូវអាយ៉ាត់ៗ ម្ចាស់ពួកអ្នក ហើយពួកគេនឹងព្រមានពួកអ្នក ចំពោះការជួបពួកអ្នកនឹងថ្ងៃ នេះ។ ពួកគេថា មែនហើយ ក៏ប៉ុន្តែសំដីទណ្ឌកម្មបានប្រាកដរួច ហើយលើ ពួកអជំនឿ
قِيلَ ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
គេបាននិយាយថា ចូរពួកអ្នកចូលទៅទ្វារនរកឆាបឆេះ ជា ពួកអនន្តកាលក្នុងនរកនោះ។ អាក្រក់ណាស់ ជំរករបស់ពួកអ្នកកាន់ឫក ក្រអេងក្រអាង
وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ
ពួកដែលបានគោរពកោតខ្លាចម្ចាស់ពួកគេ ត្រូវបានគេ ដឹកទៅកាន់សួគ៌ាទាំងហ្វូងៗ លុះដល់កាលណាពួកគេបានទៅដល់សួគ៌ានោះ ហើយគេបានបើកទ្វារៗសួគ៌ា។ ហើយឆ្មាំសួគ៌ាបាននិយាយទៅកាន់ពួកគេថា សិរីសួស្តីលើពួកអ្នក។ ពួកអ្នកបានសុខស្រួលហើយ ដូចនេះ ចូរពួកអ្នក ចូល ទៅសួគ៌ាដោយជាអ្នកអនន្តកាល
وَقَالُوا الْحَمْدُ لِلَّهِ الَّذِي صَدَقَنَا وَعْدَهُ وَأَوْرَثَنَا الْأَرْضَ نَتَبَوَّأُ مِنَ الْجَنَّةِ حَيْثُ نَشَاءُ ۖ فَنِعْمَ أَجْرُ الْعَامِلِينَ
ហើយពួកគេថា ការសរសើរសម្រាប់ អល់ឡោះ ដែលបានផ្តល់ការជាក់លាក់ដល់យើង នូវសន្យារបស់លោក ហើយ លោកបានផ្តល់មរតកមកយើង នូវដីដែលយើងនឹងតាំងនៅ នូវសួនឧទ្យាន តាមតែយើងប្រាថ្នា។ ល្អប្រសើរណាស់រង្វាន់របស់ពួកអ្នកប្រព្រឹត្ត

Choose other languages: