Quran Apps in many lanuages:

Surah Az-Zamar Ayahs #21 Translated in Khmer

وَالَّذِينَ اجْتَنَبُوا الطَّاغُوتَ أَنْ يَعْبُدُوهَا وَأَنَابُوا إِلَى اللَّهِ لَهُمُ الْبُشْرَىٰ ۚ فَبَشِّرْ عِبَادِ
ហើយពួកដែលបានជៀសឆ្ងាយ ពីតហ្គូតដោយ មិនប្រណិប័តន៍ពួកតហ្គូត ហើយបានវិលត្រលប់ទៅកាន់អល់ឡោះវិញនោះ សម្រាប់ពួកគេ នោះ គឺការរីករាយ។ ហេតុនេះ ចូរអ្នកផ្តល់ដំណឹងរីករាយចំពោះពួកអ្នកគោរពយើង
الَّذِينَ يَسْتَمِعُونَ الْقَوْلَ فَيَتَّبِعُونَ أَحْسَنَهُ ۚ أُولَٰئِكَ الَّذِينَ هَدَاهُمُ اللَّهُ ۖ وَأُولَٰئِكَ هُمْ أُولُو الْأَلْبَابِ
ដែល ពួកគេត្រងត្រាប់សំដី រួចមក ពួកគេធ្វើតាមសំដីដែលល្អបំផុត ពួកគេទាំងអស់នេះ ហើយដែល អល់ឡោះបានមគ្គុទ្ទេសពួកគេ។ ហើយនិងពួកគេទាំងអស់នេះហើយ ជាពួកដែលប្រកបដោយ បញ្ញាញាណ
أَفَمَنْ حَقَّ عَلَيْهِ كَلِمَةُ الْعَذَابِ أَفَأَنْتَ تُنْقِذُ مَنْ فِي النَّارِ
តើជនដែលសំដីនៃទណ្ឌកម្មបានសម្រេច រួចហើយទៅលើជននោះ តើអ្នក នឹងអាចសង្គ្រោះជនដែលនៅក្នុងនរកឬ?
لَٰكِنِ الَّذِينَ اتَّقَوْا رَبَّهُمْ لَهُمْ غُرَفٌ مِنْ فَوْقِهَا غُرَفٌ مَبْنِيَّةٌ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ الْمِيعَادَ
ប៉ុន្តែពួកដែលបានគោរពកោតខ្លាចម្ចាស់ពួក គេសម្រាប់ពួកគេគឺមានវិមានដែលពីលើវា មានវិមានទាំងឡាយដែលត្រូវស្ថាបនាឡើងដ៏ ខ្ពស់មានទន្លេទាំងឡាយហូរពីក្រោមនោះ។ ជាការសន្យារបស់អល់ឡោះ អល់ឡោះនឹងមិន ធ្វើឱ្យខុសការសន្យាឡើយ
أَلَمْ تَرَ أَنَّ اللَّهَ أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَلَكَهُ يَنَابِيعَ فِي الْأَرْضِ ثُمَّ يُخْرِجُ بِهِ زَرْعًا مُخْتَلِفًا أَلْوَانُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَجْعَلُهُ حُطَامًا ۚ إِنَّ فِي ذَٰلِكَ لَذِكْرَىٰ لِأُولِي الْأَلْبَابِ
តើអ្នកមិនទាន់ឃើញទេឬ? អល់ឡោះពិតជាបានបញ្ចុះពីមេឃ នូវទឹក រួចមក លោកបានបង្ហូរទឹកជាប្រភពទាំងឡាយនៅក្នុងដី ក្រោយមក ដោយសារទឹកលោក នឹងបញ្ចោញនូវដំណាំដែលខុសៗគ្នានូវពណ៌សំបុរ ក្រោយមក ដំណាំនោះត្រូវជាស្រពោន រួចអ្នកឃើញដំណាំនោះពណ៌លឿងទុំ ក្រោយមក លោកនឹងចាត់ដំណាំនោះក្លាយជាចំណិតៗ នៅក្នុងករណីនោះ ពិតជាការរំលឹកមួយសម្រាប់អ្នក ដែលប្រកបដោយបញ្ញាញាណ

Choose other languages: