Quran Apps in many lanuages:

Surah At-Tawba Ayahs #73 Translated in Khmer

كَالَّذِينَ مِنْ قَبْلِكُمْ كَانُوا أَشَدَّ مِنْكُمْ قُوَّةً وَأَكْثَرَ أَمْوَالًا وَأَوْلَادًا فَاسْتَمْتَعُوا بِخَلَاقِهِمْ فَاسْتَمْتَعْتُمْ بِخَلَاقِكُمْ كَمَا اسْتَمْتَعَ الَّذِينَ مِنْ قَبْلِكُمْ بِخَلَاقِهِمْ وَخُضْتُمْ كَالَّذِي خَاضُوا ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ هُمُ الْخَاسِرُونَ
ពួកគេប្រព្រឹត្តដូចពួកជំនាន់មុនៗរបស់ពួកអ្នកដែរ ពួកគេមានថាមពលខ្លាំង ក្លាជាងពួកអ្នក ហើយសំបូរទ្រព្យធន និងបុត្រ រួចគេបានត្រេកត្រអាលនឹង វាសនារបស់ពួកគេ ហើយពួកអ្នកក៏បានត្រេកត្រអាលនឹងវាសនារបស់ពួកអ្នក ដែរ ដូចជាអ្វីដែលពួកជំនាន់មុនៗរបស់ពួកអ្នក បានត្រេកត្រអាលនឹងវាសនា របស់ពួកគេ ហើយពួកអ្នកបាននិយាយប៉ប៉ាច់ប៉ប៉ោច ដូចដែលពួកគេធ្លាប់ បាននិយាយប៉ប៉ាច់ប៉ប៉ោច។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេ ទាំង ក្នុងលោកិយ និងបរលោក បានរលាយសាបសូន្យ។ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់
أَلَمْ يَأْتِهِمْ نَبَأُ الَّذِينَ مِنْ قَبْلِهِمْ قَوْمِ نُوحٍ وَعَادٍ وَثَمُودَ وَقَوْمِ إِبْرَاهِيمَ وَأَصْحَابِ مَدْيَنَ وَالْمُؤْتَفِكَاتِ ۚ أَتَتْهُمْ رُسُلُهُمْ بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ
តើពុំទាន់ដល់ទៅពួកគេទេឬ នូវរឿងនិទានពី ជំនាន់មុនៗរបស់ពួកគេ ក្រុមរបស់ណូហ៍ ក្រុមរបស់អាទ ក្រុមរបស់សាមូទ និងក្រុមរបស់អ៊ីព្រហ៊ីម អ្នកស្រុកភូមិរបស់ម៉ាទយ៉ាន និងពួកមុតាហ្វីកាត។ រ៉សូលទាំងឡាយរបស់ពួកគេ បាននាំទៅដល់ពួកគេ នូវភស្តុតាងដ៏ជាក់ ស្តែងទាំងឡាយ។ គឺអល់ឡោះ ពុំមែនដើម្បីលោកនឹងបំពារបំពានចំពោះពួក គេទាំងនោះទេ ក៏ប៉ុន្តែពួកគេទេដែលបានបំពារបំពានចំពោះខ្លួនពួកគេ ផ្ទាល់នោះ
وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ يَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنْكَرِ وَيُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَيُطِيعُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ سَيَرْحَمُهُمُ اللَّهُ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
បុរសៗដែលមានជំនឿ និងនារីៗជំនឿ ភាគខ្លះនៃពួកគេ គឺ ជាសម្ព័ន្ធមិត្តរបស់ភាគខ្លះ ពួកគេបានបង្គាប់គ្នានូវអំពើសមរម្យ និងហាម ឃាត់គ្នាពីអំពើត្រូវស្អប់ខ្ពើម ពួកគេបានបញ្ឈរសឡាតិ៍ និងបានផ្តល់ហ្សាកាតិ៍ ហើយពួកគេគោរពប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក ពួកទាំងនេះ អល់ឡោះនឹងអាណិតអាសូរពួកគេ អល់ឡោះពិតជាអ្នកដែលពលានុពល មហាគតិបណ្ឌិត
وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
អល់ឡោះបានសន្យាចំពោះបុរសៗជំនឿ និងនារីៗ ជំនឿ នូវឋានសួគ៌ាដែលមានទន្លេជាច្រើនដែលបានហូរកាត់ពីក្រោមនោះ ពួកគេស្ថិតនៅជាអនន្តកាលក្នុងឋានសួគ៌ា និងលំនៅឋានដ៏ល្អប្រណីត ក្នុង ឋានសួគ៌ាទាំងឡាយដ៏រមណីយភាព ហើយក្តីយល់ព្រមអំពីអល់ឡោះនោះ គឺពិតជាធំជាងនោះទៅទៀត ទាំងនេះគឺជាការជោគជ័យដ៏ធំធេងបំផុត
يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
ឱណាពី! ចូរអ្នកតស៊ូនឹងពួកអជំនឿ ព្រមទាំងពួកពុតត្បុត ហើយចូរអ្នកគំរាមកំហែងទៅ លើពួកគេ។ ទីជំរករបស់ពួកគេ គឺនរកអវិចី ជាទីកន្លែងត្រលប់ដ៏អាក្រក់បំផុត

Choose other languages: