Quran Apps in many lanuages:

Surah At-Tawba Ayahs #41 Translated in Khmer

إِنَّمَا النَّسِيءُ زِيَادَةٌ فِي الْكُفْرِ ۖ يُضَلُّ بِهِ الَّذِينَ كَفَرُوا يُحِلُّونَهُ عَامًا وَيُحَرِّمُونَهُ عَامًا لِيُوَاطِئُوا عِدَّةَ مَا حَرَّمَ اللَّهُ فَيُحِلُّوا مَا حَرَّمَ اللَّهُ ۚ زُيِّنَ لَهُمْ سُوءُ أَعْمَالِهِمْ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ពិតប្រាកដ ការលើកខែបំរាមទៅខែមួយផ្សេងទៀតនោះ គឺជាការបន្ថែមក្នុង ភាពអជំនឿ ដែលនាំឱ្យពួកអជំនឿទៅកាន់ការបំភាន់វង្វេង។ ពួកគេអនុញ្ញាត រយៈពេលមួយឆ្នាំ និងហាមឃាត់រយៈពេលមួយឆ្នាំផ្សេងទៀត ដើម្បីឱ្យពួកគេ នឹងកែប្រែចំនួនខែដែលអល់ឡោះបានហាមឃាត់ រួចមក ពួកគេនឹងអនុញ្ញាត ខែដែលអល់ឡោះបានហាមឃាត់។ គេបានតាក់តែងសម្រាប់ពួកគេ នូវអកុសល នៃអំពើទាំងឡាយរបស់ពួកគេ អល់ឡោះនឹងមិនមគ្គុទ្ទេសឡើយ ចំពោះក្រុម មនុស្សអជំនឿ
يَا أَيُّهَا الَّذِينَ آمَنُوا مَا لَكُمْ إِذَا قِيلَ لَكُمُ انْفِرُوا فِي سَبِيلِ اللَّهِ اثَّاقَلْتُمْ إِلَى الْأَرْضِ ۚ أَرَضِيتُمْ بِالْحَيَاةِ الدُّنْيَا مِنَ الْآخِرَةِ ۚ فَمَا مَتَاعُ الْحَيَاةِ الدُّنْيَا فِي الْآخِرَةِ إِلَّا قَلِيلٌ
ឱពួកដែលបានជឿ! កាលណាគេបាននិយាយទៅកាន់ពួក អ្នកថា ចូរពួកអ្នកស្ទុះចេញទៅប្រយុទ្ធក្នុងផ្លូវអល់ឡោះ ហេតុម្តេចបានជាពួក អ្នកមានភាពធ្ងន់ធ្ងរល្វើយនៅឯដី? តើពួកអ្នកពេញចិត្តនឹងជីវិតលោកិយ ជាង លោកខាងមុខឬ? គឺភាពត្រេកត្រអាលនៃជីវិតលោកិយ បើធៀបទៅនឹងលោក ខាងមុខ គឺគ្មានអ្វីក្រៅពីបន្តិចបន្តួចបំផុតនោះទេ
إِلَّا تَنْفِرُوا يُعَذِّبْكُمْ عَذَابًا أَلِيمًا وَيَسْتَبْدِلْ قَوْمًا غَيْرَكُمْ وَلَا تَضُرُّوهُ شَيْئًا ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ប្រសិនបើពួកអ្នកមិន ព្រមស្ទុះចេញទៅប្រយុទ្ធទេ លោកនឹងធ្វើទណ្ឌកម្មពួកអ្នក នូវទណ្ឌកម្មដ៏ខ្លោច ផ្សាបំផុត ហើយលោកនឹងផ្លាស់ប្តូរឱ្យក្រុមមនុស្សមួយ ដែលក្រៅពីពួកអ្នក រួច ពួកអ្នកមិនអាចផ្តល់ឧបសគ្គទៅក្រុមមនុស្សនោះបានឡើយ អល់ឡោះជាអ្នក ដែលមានលទ្ធភាពបំផុតលើគ្រប់វត្ថុទាំងអស់
إِلَّا تَنْصُرُوهُ فَقَدْ نَصَرَهُ اللَّهُ إِذْ أَخْرَجَهُ الَّذِينَ كَفَرُوا ثَانِيَ اثْنَيْنِ إِذْ هُمَا فِي الْغَارِ إِذْ يَقُولُ لِصَاحِبِهِ لَا تَحْزَنْ إِنَّ اللَّهَ مَعَنَا ۖ فَأَنْزَلَ اللَّهُ سَكِينَتَهُ عَلَيْهِ وَأَيَّدَهُ بِجُنُودٍ لَمْ تَرَوْهَا وَجَعَلَ كَلِمَةَ الَّذِينَ كَفَرُوا السُّفْلَىٰ ۗ وَكَلِمَةُ اللَّهِ هِيَ الْعُلْيَا ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
ប្រសិនបើពួកអ្នកមិនជួយ មូហាំម៉ាត់ទេ ក៏អល់ឡោះប្រាកដជាបានជួយគេដែរ គឺក្នុងពេលដែលពួក អជំនឿបាននិរទេសគេ ជាអ្នកទីពីរនៃមនុស្សពីរនាក់ ក្នុងខណៈដែលគេទាំងពីរ នាក់នៅក្នុងគុហា គឺនៅពេលដែលគេនិយាយទៅកាន់គូកនគេថា ចូរអ្នកកុំ ព្រួយបារម្ភ អល់ឡោះពិតជារួមជាមួយនឹងយើង ពេលនោះអល់ឡោះក៏បាន ដាក់ចុះនូវភាពនឹងនររបស់លោកទៅលើគេ ហើយលោកបានគាំទ្រគេ ដោយ កងទ័ព (ម៉ាឡាអ៊ីកាត់) ដែលពួកអ្នកមិនអាចមើលឃើញកងទ័ពនោះទេ ហើយ លោកបានចាត់សំដីពួកដែលអជំនឿឱ្យនៅពីក្រោម។ រីឯសំដីរបស់អល់ឡោះ គឺនៅខាងលើ ហើយអល់ឡោះជាអ្នកពលានុពល ជាអ្នកមហាគតិបណ្ឌិត
انْفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنْفُسِكُمْ فِي سَبِيلِ اللَّهِ ۚ ذَٰلِكُمْ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ចូរពួកអ្នកស្ទុះចេញទៅប្រយុទ្ធក្នុងសភាពស្រាល និងសភាពធ្ងន់ ហើយចូរពួកអ្នក តស៊ូក្នុងផ្លូវអល់ឡោះ ដោយទ្រព្យធនរបស់ពួកអ្នក និងខ្លួនប្រាណផ្ទាល់របស់ពួក អ្នក។ ទាំងនេះ គឺកុសលសំរាប់ពួកអ្នក បើពួកអ្នកធ្លាប់បានដឹង

Choose other languages: