Quran Apps in many lanuages:

Surah Ash-Shura Ayahs #11 Translated in Khmer

وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِتُنْذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنْذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
ដូចនេះហើយ យើងបានវ៉ាហ៊ីទៅកាន់អ្នកនូវគួរអានជាភាសាអារ៉ាប់ ដើម្បីអ្នកនឹង ព្រមានចំពោះមាតុភូមិដ្ឋាន (ម៉ាកះ) ព្រមទាំងអ្នកដែលនៅជុំវិញនោះ ហើយនឹងដើម្បី អ្នកព្រមាននៅថ្ងៃប្រមូលផ្តុំ (បរលោក) គ្មានការសង្ស័យឡើយក្នុងថ្ងៃនោះ។ មួយក្រុម នៅក្នុងស្ថានសួគ៌ា និងមួយក្រុមនៅក្នុងនរកឆេះឆួល
وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُدْخِلُ مَنْ يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمُونَ مَا لَهُمْ مِنْ وَلِيٍّ وَلَا نَصِيرٍ
ប្រសិនបើអល់ឡោះមាន ប្រាថ្នា លោកប្រាកដជាបានចាត់ពួកគេជាសហគមន៍តែមួយ ក៏ប៉ុន្តែលោកនឹងបញ្ចូល អ្នកដែលលោកប្រាថ្នាទៅក្នុងមេត្តាករុណាលោក។ ហើយពួកអយុត្តិធម៌គ្មានទេ សម្រាប់ពួកគេ នូវអ្នកគាំពារណាម្នាក់ ហើយក៏គ?នាដែរនូវអ្នកជួយណាម្នាក់ដែរ
أَمِ اتَّخَذُوا مِنْ دُونِهِ أَوْلِيَاءَ ۖ فَاللَّهُ هُوَ الْوَلِيُّ وَهُوَ يُحْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឬមួយពួកគេបានទទួលយកក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ គឺអល់ឡោះ លោកជាអ្នក គាំពារ ហើយលោកផ្តល់ជីវិតដល់អ្នកដែលស្លាប់ ហើយលោកជាអ្នកមានមហិទ្ធិប្ញទ្ធិ បំផុតនៅលើរាល់វត្ថុទាំងអស់
وَمَا اخْتَلَفْتُمْ فِيهِ مِنْ شَيْءٍ فَحُكْمُهُ إِلَى اللَّهِ ۚ ذَٰلِكُمُ اللَّهُ رَبِّي عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
ហើយអ្វីក៏ដោយ ដែលពួកអ្នកបានខ្វែងគំនិតគ្នានោះ ក៏ការវិនិច្ឆ័យរបស់វា គឺឆ្ពោះទៅអល់ឡោះ។ នោះហើយអល់ឡោះម្ចាស់យើងទៅលើ លោក យើងបានប្រគល់ខ្លួន ហើយឆ្ពោះទៅលោក យើងនឹងវិលត្រឡប់ទៅរកវិញ
فَاطِرُ السَّمَاوَاتِ وَالْأَرْضِ ۚ جَعَلَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا وَمِنَ الْأَنْعَامِ أَزْوَاجًا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِ شَيْءٌ ۖ وَهُوَ السَّمِيعُ الْبَصِيرُ
ជាអ្នកបង្កើតមេឃ និងដី។ លោកបានចាត់ឱ្យពួកអ្នកមានគូស្រកពីខ្លួនពួកអ្នកផ្ទាល់ និងពីសត្វពាហនៈក៏មានគូស្រក។ ក្នុងនោះ លោកបង្កើតពួកអ្នក។ គ្មានវត្ថុអ្វីមួយ ប្រៀបដូចលោកទេ។ ហើយលោកជាអ្នកឮបំផុត ជាអ្នកឃើញបំផុត

Choose other languages: