Quran Apps in many lanuages:

Surah Ash-Shura Ayahs #52 Translated in Khmer

فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنْسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِنْ تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنْسَانَ كَفُورٌ
ហើយបើពួកគេបានបែរគេច ចេញ ក៏យើងមិនបានចាត់បញ្ជូនអ្នក ជាអ្នកថែការពារលើពួកគេដែរ។ ភារកិច្ច អ្នកគ្មានអ្វីក្រៅពីការផ្តល់ដំណឹង ។ ហើយការពិតកាលណា យើងបានឱ្យមនុស្ស បានភ្លក្សរសជាតិ មេត្តាករុណាពីយើង មនុស្សបានភ្លើត ភ្លើននឹងក្តីមេត្តាករុណា នោះ។ ហើយ បើអកុសលមួយបានប៉ះត្រូវពួកគេ ដោយសារតែអ្វីដែលដៃពួកគេ បានប្រព្រឹត្តឡើង មនុស្សពិតជាអកតញ្ញូ
لِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَخْلُقُ مَا يَشَاءُ ۚ يَهَبُ لِمَنْ يَشَاءُ إِنَاثًا وَيَهَبُ لِمَنْ يَشَاءُ الذُّكُورَ
សម្រាប់អល់ឡោះ គឺអធិបតេយ្យ មេឃ និងដី។ លោកបង្កើតនូវអ្វីដែល លោកប្រាថ្នា។ លោកប្រទានកូនស្រី ចំពោះជនដែលលោកប្រាថ្នា ហើយ លោកប្រទានកូនប្រុស ចំពោះជនដែល លោកប្រាថ្នា
أَوْ يُزَوِّجُهُمْ ذُكْرَانًا وَإِنَاثًا ۖ وَيَجْعَلُ مَنْ يَشَاءُ عَقِيمًا ۚ إِنَّهُ عَلِيمٌ قَدِيرٌ
ឬមួយលោកនឹង ប្រទានឱ្យពួកគេ នូវកូនប្រុសនិងកូនស្រី ហើយ លោកនឹងចាត់ជាមនុស្សអារ ចំពោះជនដែលលោកប្រាថ្នា។ លោកពិត ជាអ្នកដឹងមហិទ្ធិប្ញទ្ធិបំផុត
وَمَا كَانَ لِبَشَرٍ أَنْ يُكَلِّمَهُ اللَّهُ إِلَّا وَحْيًا أَوْ مِنْ وَرَاءِ حِجَابٍ أَوْ يُرْسِلَ رَسُولًا فَيُوحِيَ بِإِذْنِهِ مَا يَشَاءُ ۚ إِنَّهُ عَلِيٌّ حَكِيمٌ
គ្មានទេចំពោះមនុស្សម្នាក់ ដែលអល់ឡោះនឹង និយាយទៅកាន់គេ ក្រៅពីវ៉ាហ៊ីមួយ ឬពីក្រោយជញ្ជាំង ឬលោកនឹងចាត់ បញ្ជូនរ៉សូលម្នាក់ រួចមក លោកនឹងវ៉ាហ៊ី ដោយការអនុញ្ញាតរបស់លោក នូវអ្វីដែលលោកប្រាថ្នា។ លោកពិតជាឧត្តុង្គឧត្តមបំផុត មហាគតិបណ្ឌិត
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ رُوحًا مِنْ أَمْرِنَا ۚ مَا كُنْتَ تَدْرِي مَا الْكِتَابُ وَلَا الْإِيمَانُ وَلَٰكِنْ جَعَلْنَاهُ نُورًا نَهْدِي بِهِ مَنْ نَشَاءُ مِنْ عِبَادِنَا ۚ وَإِنَّكَ لَتَهْدِي إِلَىٰ صِرَاطٍ مُسْتَقِيمٍ
ប្រៀបដូចនេះហើយ ដែលយើងបានវ៉ាហ៊ីទៅកាន់អ្នក នូវគួរអានមួយ តាម បទបញ្ជាយើង។ អ្នកមិនធ្លាប់បានដឹងទេ តើអ្វីជាគួរអាន? ហើយ តើអ្វីជា ជំនឿ? ក៏ប៉ុន្តែយើងបានចាត់គួរអានជាពន្លឺរស្មីមួយ ដែលយើងនឹងមគ្គុទ្ទេស ដោយសារគម្ពីរ ចំពោះអ្នកដែលយើងប្រាថ្នា ក្នុងចំណោមពួកអ្នកគោរព យើង។ ហើយអ្នកពិតជានឹងធ្វើមគ្គុទ្ទេសន៍ទៅកាន់ផ្លូវមួយដ៏ត្រឹមត្រូវបំផុត

Choose other languages: