Surah An-Nur Ayahs #34 Translated in Khmer
قُلْ لِلْمُؤْمِنِينَ يَغُضُّوا مِنْ أَبْصَارِهِمْ وَيَحْفَظُوا فُرُوجَهُمْ ۚ ذَٰلِكَ أَزْكَىٰ لَهُمْ ۗ إِنَّ اللَّهَ خَبِيرٌ بِمَا يَصْنَعُونَ
ចូរថាទៅកាន់បុរសទាំងឡាយដែលមានជំនឿ ដើម្បី ពួកគេទម្លាក់ក្រសែភ្នែកទាំងឡាយរបស់ពួកគេ និងដើម្បីឱ្យពួកគេការពារសរីរៈបន្តពូជ ទាំងឡាយរបស់ពួកគេ។ ធ្វើដូចនេះ គឺស្អាតស្អំបំផុតសម្រាប់ពួកគេ។ អល់ឡោះពិតជាអ្នក ដែលដឹងយ៉ាងច្បាស់នូវអ្វីដែលពួកគេកំពុងប្រព្រឹត្ត
وَقُلْ لِلْمُؤْمِنَاتِ يَغْضُضْنَ مِنْ أَبْصَارِهِنَّ وَيَحْفَظْنَ فُرُوجَهُنَّ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا مَا ظَهَرَ مِنْهَا ۖ وَلْيَضْرِبْنَ بِخُمُرِهِنَّ عَلَىٰ جُيُوبِهِنَّ ۖ وَلَا يُبْدِينَ زِينَتَهُنَّ إِلَّا لِبُعُولَتِهِنَّ أَوْ آبَائِهِنَّ أَوْ آبَاءِ بُعُولَتِهِنَّ أَوْ أَبْنَائِهِنَّ أَوْ أَبْنَاءِ بُعُولَتِهِنَّ أَوْ إِخْوَانِهِنَّ أَوْ بَنِي إِخْوَانِهِنَّ أَوْ بَنِي أَخَوَاتِهِنَّ أَوْ نِسَائِهِنَّ أَوْ مَا مَلَكَتْ أَيْمَانُهُنَّ أَوِ التَّابِعِينَ غَيْرِ أُولِي الْإِرْبَةِ مِنَ الرِّجَالِ أَوِ الطِّفْلِ الَّذِينَ لَمْ يَظْهَرُوا عَلَىٰ عَوْرَاتِ النِّسَاءِ ۖ وَلَا يَضْرِبْنَ بِأَرْجُلِهِنَّ لِيُعْلَمَ مَا يُخْفِينَ مِنْ زِينَتِهِنَّ ۚ وَتُوبُوا إِلَى اللَّهِ جَمِيعًا أَيُّهَ الْمُؤْمِنُونَ لَعَلَّكُمْ تُفْلِحُونَ
ចូរថាចុះទៅកាន់ពួកស្ត្រីដែល មានជំនឿ ដើម្បីពួកនាងទំលាក់ក្រសែភ្នែករបស់ពួកនាង និងដើម្បីពួកនាងការពារសរីរៈ បន្តពូជទាំងឡាយរបស់ពួកនាង ហើយចូរពួកនាងកុំបង្ហាញគ្រឿងលំអរបស់ពួកនាង លើកលែងតែអ្វីដែលបានលេចចេញពីគ្រឿងលំអនោះ។ ហើយចូរពួកនាងគ្របទៅលើ ទ្រូងរបស់ពួកនាងដោយក្រណាត់គ្របរបស់ពួកនាង ហើយចូរពួកនាងកុំបង្ហាញគ្រឿង លំអរបស់ពួកនាង លើកលែងតែចំពោះស្វាមីរបស់ពួកនាង ឬបិតារបស់ពួកនាង ឬបិតា របស់ស្វាមីរបស់ពួកនាង ឬបុត្រារបស់ពួកនាង ឬបុត្រារបស់ស្វាមីរបស់ពួកនាង ឬបង ប្អូនប្រុសរបស់ពួកនាង ឬបុត្រារបស់បងប្អូនប្រុសពួកនាង ឬបុត្រារបស់បងប្អូនស្រីពួកនាង ឬនារី(មុស្លីម៉ាត)របស់ពួកនាង ឬទាសារបស់ពូកនាង ឬបុរសដែលតាមបម្រើដែលគ្មាន កាមរក្ស ឬកុមារាដែលមិនទាន់យល់ដឹងលើការបិទបាំងកេរ្តិ៍ខ្មាសទាំងឡាយរបស់នារី ភេទ។១ហើយពួកនារី ចូរកុំគោះជើងពួកនាង ដើម្បីអោយគេដឹងពីគ្រឿងលំអរបស់ពួកនាង ដែលពួកនាងកំពុងលាក់បាំង ។ ហើយចូរពួកអ្នកសំដែងវិប្បដិសារីទៅកាន់អល់ឡោះ ទាំងអស់គ្នា ឱបណ្តាអ្នកដែលមានជំនឿទាំងឡាយ! ដើម្បីឱ្យពួកអ្នកទទួលជោគជ័យ
وَأَنْكِحُوا الْأَيَامَىٰ مِنْكُمْ وَالصَّالِحِينَ مِنْ عِبَادِكُمْ وَإِمَائِكُمْ ۚ إِنْ يَكُونُوا فُقَرَاءَ يُغْنِهِمُ اللَّهُ مِنْ فَضْلِهِ ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ហើយចូរពួកអ្នករៀបអាពាហ៍ពិពាហ៍ឱ្យពួកអ្នកនៅលីវ ក្នុងចំណោមពួកអ្នក និងពួកអ្នកដែល កុសល ក្នុងចំណោមទាសា និងទាសីរបស់ពួកអ្នកប្រសិនបើពួកគេជាពួកអ្នកក្រខ្សត់ អល់ឡោះ នឹងផ្តល់មានបានដល់ពួកគេពីការុណភាពរបស់លោក។ ហើយអល់ឡោះ គឺជាអ្នកដែលទូលាយ ស្កឹមស្កៃ ជាអ្នកដែលដឹងបំផុត
وَلْيَسْتَعْفِفِ الَّذِينَ لَا يَجِدُونَ نِكَاحًا حَتَّىٰ يُغْنِيَهُمُ اللَّهُ مِنْ فَضْلِهِ ۗ وَالَّذِينَ يَبْتَغُونَ الْكِتَابَ مِمَّا مَلَكَتْ أَيْمَانُكُمْ فَكَاتِبُوهُمْ إِنْ عَلِمْتُمْ فِيهِمْ خَيْرًا ۖ وَآتُوهُمْ مِنْ مَالِ اللَّهِ الَّذِي آتَاكُمْ ۚ وَلَا تُكْرِهُوا فَتَيَاتِكُمْ عَلَى الْبِغَاءِ إِنْ أَرَدْنَ تَحَصُّنًا لِتَبْتَغُوا عَرَضَ الْحَيَاةِ الدُّنْيَا ۚ وَمَنْ يُكْرِهْهُنَّ فَإِنَّ اللَّهَ مِنْ بَعْدِ إِكْرَاهِهِنَّ غَفُورٌ رَحِيمٌ
ហើយពួកដែលមិនទាន់មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ ចូររក្សាភាពបរិសុទ្ធ រហូតដល់ពេលអល់ឡោះនឹងផ្តល់មានបានដល់ពួកគេពីការុណភាពរបស់ លោក។ ហើយពួកដែលកំពុងស្វែងរកលិខិតកិច្ចសន្យាស្នើសេរីភាព ក្នុងចំណោមពួកទាសា ទាសីរបស់ពួកអ្នក ពេលនោះ ចូរពួកអ្នកធ្វើលិខិតកិច្ចសន្យាឱ្យពួកគេ ប្រសិនបើពួកអ្នកដឹងថា ល្អសម្រាប់ពួកគេ។ ហើយចូរពួកអ្នកផ្តល់ទៅពួកគេពីទ្រព្យសម្បត្តិរបស់អល់ឡោះ ដែលលោក បានផ្តល់ទៅឱ្យពួកអ្នក។ ហើយដើម្បីពួកអ្នកស្វែងរកប្រយោជន៍នាជីវិតលោកិយ ចូរពួកអ្នកកុំ បង្ខិតបង្ខំទាសីរបស់ពួកអ្នកឱ្យប្រព្រឹត្តពេស្យាចារ ប្រសិនបើពួកនាងបានប្រាថ្នាបរិសុទ្ធស្អាតស្អំ ហើយជនណាដែលបង្ខិតបង្ខំពួកនាង អល់ឡោះពិតជាអភ័យទោសឱ្យ អាណិតអាសូរបំផុត (ដល់ពួកនាង) បន្ទាប់ពីពួកនាងត្រួវបានគេបង្ខិតបង្ខំ
وَلَقَدْ أَنْزَلْنَا إِلَيْكُمْ آيَاتٍ مُبَيِّنَاتٍ وَمَثَلًا مِنَ الَّذِينَ خَلَوْا مِنْ قَبْلِكُمْ وَمَوْعِظَةً لِلْمُتَّقِينَ
យើងបានដាក់ចុះយ៉ាងប្រាកដទៅ កាន់ពួកអ្នកនូវអាយ៉ាត់ៗដ៏ជាក់ច្បាស់ និងចំណោមពួកដែលបានកន្លងផុតទៅនៃពួកអ្នកដែល ពីមុនៗ ហើយនិងការប្រៀនប្រដៅសម្រាប់ពួកអ្នកគោរពកោតខ្លាច
Choose other languages:

Albanian

Amharic

Azerbaijani

Bengali

Bosnian

Bulgarian

Burmese

Chinese

Danish

Dutch

English

Farsi

Filipino

French

Fulah

German

Gujarati

Hausa

Hindi

Indonesian

Italian

Japanese

Jawa

Kazakh

Khmer

Korean

Kurdish

Kyrgyz

Malay

Malayalam

Norwegian

Pashto

Persian

Polish

Portuguese

Punjabi

Russian

Sindhi

Sinhalese

Somali

Spanish

Swahili

Swedish

Tajik

Tamil

Tatar

Telugu

Thai

Turkish

Urdu

Uyghur

Uzbek

Vietnamese

Yoruba
