Quran Apps in many lanuages:

Surah An-Nisa Ayahs #41 Translated in Khmer

الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ ۗ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
គឺជាពួកកំណាញ់ ហើយបង្គាប់មនុស្សឱ្យកំណាញ់ ពួកគេលាក់នូវក្តីមេត្តាធម៌អល់ឡោះដែលលោកបានប្រទានឱ្យពួកគេ។ យើងបានរៀបចំជូនពួកអជំនឿនូវទណ្ឌកម្មដ៏អាប់អោនបំផុត
وَالَّذِينَ يُنْفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَنْ يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
ហើយពួកដែលបានបរិច្ចាគទ្រព្យសម្បត្តិពួកគេ ក្នុងបំណងឱ្យមនុស្សឃើញពួកគេគ្មានជំនឿនឹងអល់ឡោះ ហើយគ្មានជំនឿនឹងថ្ងៃចុងក្រោយដែរ។ ហើយជនណាដែលមានស្ហៃតនជាមិត្តស្និទ្ធស្នាល គឺវា ជាមិត្តស្និទ្ធស្នាលដ៏អាក្រក់
وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنْفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
តើពួកគេខាតបង់អ្វី បើសិនពួកគេបានជឿនឹងអល់ឡោះ ជឿនឹងថ្ងៃចុងក្រោយហើយពួកគេបរិច្ចាគនូវចំណែកខ្លះ នៃអ្វីដែលអល់ឡោះបានប្រទាន ជាអាហារដល់ពួកគេ?។ អល់ឡោះគឺជាអ្នកដែលដឹងបំផុតពីពួកគេ
إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِنْ تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِنْ لَدُنْهُ أَجْرًا عَظِيمًا
ការពិតអល់ឡោះមិនអយុត្តិធម៌ឡើយ សូម្បីទំងន់លំអងធូលីមួយ។ បើវាជាអំពើកុសលលោកនឹងទ្វេវាឡើង ហើយលោកនឹងប្រទានពីលោកផ្ទាល់នូវរង្វាន់ដ៏មហាធំធេង
فَكَيْفَ إِذَا جِئْنَا مِنْ كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا
តើយ៉ាងដូចម្តេចទៅវិញ? បើពីគ្រប់សហគមន៍យើងនាំសាក្សីម្នាក់ ហើយយើងក៏នាំអ្នកជាសាក្សីលើពួកទាំងនោះដែរ

Choose other languages: