Quran Apps in many lanuages:

Surah An-Nisa Ayahs #38 Translated in Khmer

الرِّجَالُ قَوَّامُونَ عَلَى النِّسَاءِ بِمَا فَضَّلَ اللَّهُ بَعْضَهُمْ عَلَىٰ بَعْضٍ وَبِمَا أَنْفَقُوا مِنْ أَمْوَالِهِمْ ۚ فَالصَّالِحَاتُ قَانِتَاتٌ حَافِظَاتٌ لِلْغَيْبِ بِمَا حَفِظَ اللَّهُ ۚ وَاللَّاتِي تَخَافُونَ نُشُوزَهُنَّ فَعِظُوهُنَّ وَاهْجُرُوهُنَّ فِي الْمَضَاجِعِ وَاضْرِبُوهُنَّ ۖ فَإِنْ أَطَعْنَكُمْ فَلَا تَبْغُوا عَلَيْهِنَّ سَبِيلًا ۗ إِنَّ اللَّهَ كَانَ عَلِيًّا كَبِيرًا
បុរសគឺជាអ្នកទ្រទ្រង់ពួកនារី តាមតែអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេបានលើសខ្វះពីគ្នា និងតាមតែអ្វីដែលពួកគេបានទំនុកបម្រុងពីទ្រព្យសម្បត្តិខ្លះរបស់ពួកគេ។ នារីគុណធម៌ គឺជានារីដែលគោរពតាមឱវាទ ដែលថែរក្សាខ្លួនក្នុងពេលអវត្តមានប្តី តាមតែអ្វីដែលអល់ឡោះបានថែរក្សា។ រីឯនារីៗដែលពួកអ្នកបារម្ភ ពីការផិតរបស់ពួកនាង ចូរពួកអ្នកណែនាំ ពួកនាង ហើយឃ្លាតពីពួកនាងពីកន្លែងគេង ហើយចូរវាយពួកនាង។ ប្រសិនបើពួកនាងបានគោរពតាមពួកអ្នកហើយ ចូរពួកអ្នកកុំរកផ្លូវធ្វើទុក្ខពួកនាង។ ការពិតអល់ឡោះជាអ្នក ដែលឧត្តុង្គឧត្តម មហិមាក្រៃលែង
وَإِنْ خِفْتُمْ شِقَاقَ بَيْنِهِمَا فَابْعَثُوا حَكَمًا مِنْ أَهْلِهِ وَحَكَمًا مِنْ أَهْلِهَا إِنْ يُرِيدَا إِصْلَاحًا يُوَفِّقِ اللَّهُ بَيْنَهُمَا ۗ إِنَّ اللَّهَ كَانَ عَلِيمًا خَبِيرًا
បើសិនពួកអ្នកបារម្ភពី ការបែកគ្នារវាងទាំងគេពីរនាក់ ចូរពួកអ្នកចាត់អាជ្ញាកណ្តាល ម្នាក់ពីគ្រួសារបុរស និងអាជ្ញាកណ្តាលម្នាក់ពីគ្រួសារនារី។ បើសិនគេទាំងពីរមានបំណងស្រុះស្រួល អល់ឡោះនឹងបង្កឱ្យ ត្រូវគ្នារវាងគេទាំងពីរ។ អល់ឡោះគឺពិតជាអ្នកដឹង ជាអ្នកអភិញ្ញាណបំផុត
وَاعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا وَبِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَالْجَارِ ذِي الْقُرْبَىٰ وَالْجَارِ الْجُنُبِ وَالصَّاحِبِ بِالْجَنْبِ وَابْنِ السَّبِيلِ وَمَا مَلَكَتْ أَيْمَانُكُمْ ۗ إِنَّ اللَّهَ لَا يُحِبُّ مَنْ كَانَ مُخْتَالًا فَخُورًا
ចូរពួកអ្នកគោរពប្រណិប័តន៍ចំពោះអល់ឡោះ ហើយចូរពួកអ្នកកុំស៊ីរិកនឹងលោកឱ្យសោះហើយ ចូរធ្វើល្អចំពោះមាតាបិតា អ្នកជិតខាងកុមារកំព្រា ជនក្រីក្រ ញាតិសន្តានជិត ញាតិសន្តានឆ្ងាយ គូកនជិត អ្នកដំណើរ និងទាសាទាសីដែលពួកអ្នកកាន់កាប់។ ពិតប្រាកដអល់ឡោះមិនស្រឡាញ់មនុស្សដែលវាយប្ញករើសអើងឡើយ
الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِنْ فَضْلِهِ ۗ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُهِينًا
គឺជាពួកកំណាញ់ ហើយបង្គាប់មនុស្សឱ្យកំណាញ់ ពួកគេលាក់នូវក្តីមេត្តាធម៌អល់ឡោះដែលលោកបានប្រទានឱ្យពួកគេ។ យើងបានរៀបចំជូនពួកអជំនឿនូវទណ្ឌកម្មដ៏អាប់អោនបំផុត
وَالَّذِينَ يُنْفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَنْ يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
ហើយពួកដែលបានបរិច្ចាគទ្រព្យសម្បត្តិពួកគេ ក្នុងបំណងឱ្យមនុស្សឃើញពួកគេគ្មានជំនឿនឹងអល់ឡោះ ហើយគ្មានជំនឿនឹងថ្ងៃចុងក្រោយដែរ។ ហើយជនណាដែលមានស្ហៃតនជាមិត្តស្និទ្ធស្នាល គឺវា ជាមិត្តស្និទ្ធស្នាលដ៏អាក្រក់

Choose other languages: