Quran Apps in many lanuages:

Surah An-Nisa Ayahs #142 Translated in Khmer

بَشِّرِ الْمُنَافِقِينَ بِأَنَّ لَهُمْ عَذَابًا أَلِيمًا
ចូរអ្នកផ្តល់ដំណឹងឹទៅពួកពុតត្បុតថា ពួកគេពិតជាត្រូវទណ្ឌកម្មដ៏ខ្លោចផ្សាបំផុត
الَّذِينَ يَتَّخِذُونَ الْكَافِرِينَ أَوْلِيَاءَ مِنْ دُونِ الْمُؤْمِنِينَ ۚ أَيَبْتَغُونَ عِنْدَهُمُ الْعِزَّةَ فَإِنَّ الْعِزَّةَ لِلَّهِ جَمِيعًا
ពួកដែលយកពួកអជំនឿធ្វើជាមិត្តជិតស្និទ្ធដោយបោះបង់ពួកមានជំនឿ។ តើពួកគេស្វែងរកកិត្យានុភាពនៅឯពួកនោះឬ? ការពិតកិត្យានុភាពគឺជាកម្មសិទ្ធិរបស់អល់ឡោះទាំងអស់
وَقَدْ نَزَّلَ عَلَيْكُمْ فِي الْكِتَابِ أَنْ إِذَا سَمِعْتُمْ آيَاتِ اللَّهِ يُكْفَرُ بِهَا وَيُسْتَهْزَأُ بِهَا فَلَا تَقْعُدُوا مَعَهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ إِنَّكُمْ إِذًا مِثْلُهُمْ ۗ إِنَّ اللَّهَ جَامِعُ الْمُنَافِقِينَ وَالْكَافِرِينَ فِي جَهَنَّمَ جَمِيعًا
ការពិតលោកបានបញ្ចុះទៅលើពួកអ្នកនៅក្នុងគម្ពីរថា កាលណាពួកអ្នកបានឮអាយ៉ាត់ៗអល់ឡោះ ដែលត្រូវគេបានបដិសេធ និងពេបជ្រាយនោះចូរពួកអ្នកកុំអង្គុយជាមួយពួកគេទាល់តែ ពួកគេចូលទៅជជែកក្នុងសាច់រឿងផ្សេង។ ហើយបើពុំនោះទេពួកអ្នកពិតជាដូចដែលពួកគេនោះដែរ។ ហើយជាការពិតណាស់អល់ឡោះគឺជាអ្នកប្រមូលពួកពុតត្បុត និងពួកដែលអជំនឿទៅក្នុងនរកទាំងអស់
الَّذِينَ يَتَرَبَّصُونَ بِكُمْ فَإِنْ كَانَ لَكُمْ فَتْحٌ مِنَ اللَّهِ قَالُوا أَلَمْ نَكُنْ مَعَكُمْ وَإِنْ كَانَ لِلْكَافِرِينَ نَصِيبٌ قَالُوا أَلَمْ نَسْتَحْوِذْ عَلَيْكُمْ وَنَمْنَعْكُمْ مِنَ الْمُؤْمِنِينَ ۚ فَاللَّهُ يَحْكُمُ بَيْنَكُمْ يَوْمَ الْقِيَامَةِ ۗ وَلَنْ يَجْعَلَ اللَّهُ لِلْكَافِرِينَ عَلَى الْمُؤْمِنِينَ سَبِيلًا
ពួកដែលនៅរង់ចាំមើលពួកអ្នក បើសិនពួកអ្នកមានជោគជ័យណាមួយអំពីអល់ឡោះ ពួកគេថាតើពួកយើងនេះពុំមែនរួមជាមួយពួកអ្នកទេឬ តែបើពួកអជំនឿ មានជោគវាសនាណាមួយវិញពួកគេថា តើមិនមែនពួកយើងទេឬ ដែលតាមជួយពួកអ្នក និងតាមការពារពួកអ្នកពីពួកមានជំនឿនោះ។ អល់ឡោះលោកសំរេចក្តីរវាងពួកអ្នកនៅថ្ងៃវិនិច្ឆ័យ។ អល់ឡោះមិនធ្វើឱ្យពួកអជំនឿ មានផ្លូវណាមួយលើពួកមានជំនឿឡើយ
إِنَّ الْمُنَافِقِينَ يُخَادِعُونَ اللَّهَ وَهُوَ خَادِعُهُمْ وَإِذَا قَامُوا إِلَى الصَّلَاةِ قَامُوا كُسَالَىٰ يُرَاءُونَ النَّاسَ وَلَا يَذْكُرُونَ اللَّهَ إِلَّا قَلِيلًا
ការពិតពួកពុតត្បុតបញ្ឆោតអល់ឡោះ ក្នុងករណីដែលអល់ឡោះទេ ជាអ្នកបញ្ឆោតពួកគេ ហើយកាលណាពួកគេក្រោកទៅសឡាតិ៍ ពួកគេក្រោកទាំងខ្ជិលច្រអូស ពួកគេធ្វើឱ្យតែមនុស្សមើលឃើញ ហើយពួកគេមិននឹកឃើញអល់ឡោះឡើយមានតែតិចតួចប៉ុណ្ណោះ

Choose other languages: