Quran Apps in many lanuages:

Surah An-Naml Ayahs #83 Translated in Khmer

فَتَوَكَّلْ عَلَى اللَّهِ ۖ إِنَّكَ عَلَى الْحَقِّ الْمُبِينِ
ដូចនេះ ចូរអ្នកផ្ញើក្តីទុកចិត្តទៅលើអល់ឡោះ។ អ្នកពិតជាស្ថិតនៅលើសច្ចភាពដ៏ច្បាស់ក្រឡែត
إِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
ជាការពិតណាស់ អ្នកនឹងមិនអាចបន្លឺដល់ សាកសពឡើយ ហើយអ្នកក៏នឹងមិនអាចបន្លឺការបួងសួងដល់មនុស្សថ្លង់ដែរ កាលណាពួកគេ បានបែរងាកដោយឱ្យខ្នង
وَمَا أَنْتَ بِهَادِي الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ
ហើយអ្នកក៏ពុំមែនជាមគ្គុទ្ទេសក៍មនុស្សខ្វាក់ពីការរសាត់អណ្តែត របស់ពួកគេបានដែរ។ អ្នកនឹងពុំអាចបន្លឺបានទេ ក្រៅពីអ្នកដែលកំពុងជឿជាក់នឹងអាយ៉ាត់ៗយើង រួចមក ពួកគេគឺជាពួកបង្អោនកាយគោរព
وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ
ហើយកាលណាវាចា(យើង)បានធ្លាក់ដល់ពួកគេ យើងបានបញ្ចោញទៅឱ្យពួកគេនូវសត្វតិរច្ឆានមួយមកពីដី។ សត្វនោះនឹងនិយាយទៅកាន់ពួកគេ ថា ការពិត មនុស្សទាំងឡាយនៅតែមិនព្រមជឿប្រាកដក្នុងចិត្ត នូវអាយ៉ាត់ៗយើង
وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ
នាថ្ងៃដែល យើងនឹងប្រមូលផ្តុំពីគ្រប់សហគមន៍ នូវក្រុមមួយក្នុងចំណោមអ្នកដែលបដិសេធចំពោះអាយ៉ាត់ៗ យើង។ ពួកគេនឹងត្រូវគេបែងចែកតំរៀបជាជួរៗ

Choose other languages: