Quran Apps in many lanuages:

Surah An-Naml Ayahs #84 Translated in Khmer

إِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
ជាការពិតណាស់ អ្នកនឹងមិនអាចបន្លឺដល់ សាកសពឡើយ ហើយអ្នកក៏នឹងមិនអាចបន្លឺការបួងសួងដល់មនុស្សថ្លង់ដែរ កាលណាពួកគេ បានបែរងាកដោយឱ្យខ្នង
وَمَا أَنْتَ بِهَادِي الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ
ហើយអ្នកក៏ពុំមែនជាមគ្គុទ្ទេសក៍មនុស្សខ្វាក់ពីការរសាត់អណ្តែត របស់ពួកគេបានដែរ។ អ្នកនឹងពុំអាចបន្លឺបានទេ ក្រៅពីអ្នកដែលកំពុងជឿជាក់នឹងអាយ៉ាត់ៗយើង រួចមក ពួកគេគឺជាពួកបង្អោនកាយគោរព
وَإِذَا وَقَعَ الْقَوْلُ عَلَيْهِمْ أَخْرَجْنَا لَهُمْ دَابَّةً مِنَ الْأَرْضِ تُكَلِّمُهُمْ أَنَّ النَّاسَ كَانُوا بِآيَاتِنَا لَا يُوقِنُونَ
ហើយកាលណាវាចា(យើង)បានធ្លាក់ដល់ពួកគេ យើងបានបញ្ចោញទៅឱ្យពួកគេនូវសត្វតិរច្ឆានមួយមកពីដី។ សត្វនោះនឹងនិយាយទៅកាន់ពួកគេ ថា ការពិត មនុស្សទាំងឡាយនៅតែមិនព្រមជឿប្រាកដក្នុងចិត្ត នូវអាយ៉ាត់ៗយើង
وَيَوْمَ نَحْشُرُ مِنْ كُلِّ أُمَّةٍ فَوْجًا مِمَّنْ يُكَذِّبُ بِآيَاتِنَا فَهُمْ يُوزَعُونَ
នាថ្ងៃដែល យើងនឹងប្រមូលផ្តុំពីគ្រប់សហគមន៍ នូវក្រុមមួយក្នុងចំណោមអ្នកដែលបដិសេធចំពោះអាយ៉ាត់ៗ យើង។ ពួកគេនឹងត្រូវគេបែងចែកតំរៀបជាជួរៗ
حَتَّىٰ إِذَا جَاءُوا قَالَ أَكَذَّبْتُمْ بِآيَاتِي وَلَمْ تُحِيطُوا بِهَا عِلْمًا أَمَّاذَا كُنْتُمْ تَعْمَلُونَ
ទាល់តែកាលណាពួកគេបានទៅដល់ លោកថា តើពួកអ្នកបានបដិសេធចំពោះអាយ៉ាត់ៗយើងឬ? ហើយពួកអ្នកមិនទាន់ជ្រួតជ្រាប នូវ ការស្គាល់ដឹងមួយចំពោះអាយ៉ាត់នោះផង? ឬមួយអ្វីទៅដែលពួកអ្នករមែងប្រព្រឹត្តនោះ?

Choose other languages: