Quran Apps in many lanuages:

Surah An-Naml Ayahs #81 Translated in Khmer

وَإِنَّهُ لَهُدًى وَرَحْمَةٌ لِلْمُؤْمِنِينَ
ជាការពិតណាស់់ គួរអានគឺជាមគ្គុទ្ទេសក៍មួយ និងជាក្តីអានិតអាសូរមួយចំពោះអ្នកជឿ
إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ بِحُكْمِهِ ۚ وَهُوَ الْعَزِيزُ الْعَلِيمُ
ជាការ ពិតណាស់ ម្ចាស់របស់អ្នកនឹងសម្រេចក្តីរវាងពួកគេដោយការវិនិច្ឆ័យរបស់លោក។ ហើយលោក ជាអ្នកដែលមានពលានុពលបំផុត ជាអ្នកដឹងបំផុត
فَتَوَكَّلْ عَلَى اللَّهِ ۖ إِنَّكَ عَلَى الْحَقِّ الْمُبِينِ
ដូចនេះ ចូរអ្នកផ្ញើក្តីទុកចិត្តទៅលើអល់ឡោះ។ អ្នកពិតជាស្ថិតនៅលើសច្ចភាពដ៏ច្បាស់ក្រឡែត
إِنَّكَ لَا تُسْمِعُ الْمَوْتَىٰ وَلَا تُسْمِعُ الصُّمَّ الدُّعَاءَ إِذَا وَلَّوْا مُدْبِرِينَ
ជាការពិតណាស់ អ្នកនឹងមិនអាចបន្លឺដល់ សាកសពឡើយ ហើយអ្នកក៏នឹងមិនអាចបន្លឺការបួងសួងដល់មនុស្សថ្លង់ដែរ កាលណាពួកគេ បានបែរងាកដោយឱ្យខ្នង
وَمَا أَنْتَ بِهَادِي الْعُمْيِ عَنْ ضَلَالَتِهِمْ ۖ إِنْ تُسْمِعُ إِلَّا مَنْ يُؤْمِنُ بِآيَاتِنَا فَهُمْ مُسْلِمُونَ
ហើយអ្នកក៏ពុំមែនជាមគ្គុទ្ទេសក៍មនុស្សខ្វាក់ពីការរសាត់អណ្តែត របស់ពួកគេបានដែរ។ អ្នកនឹងពុំអាចបន្លឺបានទេ ក្រៅពីអ្នកដែលកំពុងជឿជាក់នឹងអាយ៉ាត់ៗយើង រួចមក ពួកគេគឺជាពួកបង្អោនកាយគោរព

Choose other languages: