Quran Apps in many lanuages:

Surah An-Naml Ayahs #70 Translated in Khmer

بَلِ ادَّارَكَ عِلْمُهُمْ فِي الْآخِرَةِ ۚ بَلْ هُمْ فِي شَكٍّ مِنْهَا ۖ بَلْ هُمْ مِنْهَا عَمُونَ
ផ្ទុយទៅវិញ ការស្គាល់ ដឹងរបស់ពួកគេស្តីពីអវសានលោក គឺមិនដឹងជាក់ឡើយ។ តាមពិតពួកគេស្ថិតក្នុង ការស្ទាក់ស្ទើរស្តីពីអវសានលោក តាមពិតពួកគេ ជាមនុស្សខ្វាក់ស្តីពីអវសានលោក នេះ
وَقَالَ الَّذِينَ كَفَرُوا أَإِذَا كُنَّا تُرَابًا وَآبَاؤُنَا أَئِنَّا لَمُخْرَجُونَ
ពួកដែលគ្មានជំនឿថា កាលណាយើង ព្រមទាំងដូនតារបស់យើងបាន ក្លាយទៅជាដីទៅហើយ តើពួកយើងពិតជាត្រូវគេបញ្ចោញមកវិញឬ?
لَقَدْ وُعِدْنَا هَٰذَا نَحْنُ وَآبَاؤُنَا مِنْ قَبْلُ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
ការពិត រឿងនេះគេធ្លាប់បានសន្យាចំពោះយើង ព្រមទាំងដូនតារបស់យើង តាំងពីមុនមក ម៉្លេះ រឿងនេះគ្មានអ្វីក្រៅពីបុរាណនិទាននោះឡើយ
قُلْ سِيرُوا فِي الْأَرْضِ فَانْظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُجْرِمِينَ
ថាទៅ ចូរពួកអ្នកធ្វើ ដំណើរនៅលើផែនដី រួចមកចូរពួកអ្នកពិនិត្យមើល តើទីបញ្ចប់របស់ពួកឧក្រិដ្ឋជន បានក្លាយទៅជាយ៉ាងណា?
وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُنْ فِي ضَيْقٍ مِمَّا يَمْكُرُونَ
ហើយចូរអ្នកកុំកើតទុក្ខទៅលើពួកគេ ចូរអ្នកកុំ មានក្នុងភាពតានតឹងស្តីពីអ្វីដែលពួកគេធ្វើល្បិចកល

Choose other languages: