Quran Apps in many lanuages:

Surah An-Naml Ayahs #60 Translated in Khmer

فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوا آلَ لُوطٍ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ
ក្រោយមក ដែលជាចម្លើយនៃក្រុមមនុស្សរបស់គេនោះ គ្មានអ្វីក្រៅអំពីសំដីដែល ពួកគេថា ចូរពួកអ្នកបណ្តេញក្រុមញាតិលូទចេញពីភូមិឋានរបស់ពួកអ្នក។ ពួកគេពិត ជាពួកមនុស្សអះអាងថាជាអ្នកស្អាតស្អំ
فَأَنْجَيْنَاهُ وَأَهْلَهُ إِلَّا امْرَأَتَهُ قَدَّرْنَاهَا مِنَ الْغَابِرِينَ
រួចមក យើងក៏បានសង្គ្រោះលូទ ព្រមទាំង គ្រួសារគេ លើកលែងតែភរិយារបស់គេ យើងបានកំណត់នាង ក្នុងចំណោមពួក ដែលឋិតនៅ(ក្នុងទណ្ឌកម?)
وَأَمْطَرْنَا عَلَيْهِمْ مَطَرًا ۖ فَسَاءَ مَطَرُ الْمُنْذَرِينَ
ហើយយើងបានបង្អុរភ្លៀងទៅលើពួកគេ នូវភ្លៀង ថ្មមួយ។ គឺអាក្រក់បំផុតភ្លៀងរបស់ពួកដែលត្រូវគេប្រកាសដំណឹងរន្ធត់មុន
قُلِ الْحَمْدُ لِلَّهِ وَسَلَامٌ عَلَىٰ عِبَادِهِ الَّذِينَ اصْطَفَىٰ ۗ آللَّهُ خَيْرٌ أَمَّا يُشْرِكُونَ
ចូរថា ទៅ ការសរសើរស្ញប់ស្ញែងគឺសម្រាប់អល់ឡោះ ព្រមទាំងក្តីបរមសុខទៅលើពួកអ្នក គោរពលោក ដែលលោកបានជ្រើសតាំង។ តើអល់ឡោះជាអ្នកល្អជាងឬមួយអ្វីដែល ពួកគេស៊ីរិកនោះល្អជាង?
أَمَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَأَنْزَلَ لَكُمْ مِنَ السَّمَاءِ مَاءً فَأَنْبَتْنَا بِهِ حَدَائِقَ ذَاتَ بَهْجَةٍ مَا كَانَ لَكُمْ أَنْ تُنْبِتُوا شَجَرَهَا ۗ أَإِلَٰهٌ مَعَ اللَّهِ ۚ بَلْ هُمْ قَوْمٌ يَعْدِلُونَ
តើអ្នកណាដែលបានបង្កើតមេឃទាំងឡាយ ព្រម ទាំងដី ហើយគេបានដាក់ចុះសម្រាប់ពួកអ្នកអំពីមេឃនូវទឹក រួចមក ដោយសារទឹក យើងបានបណ្តុះនូវរុក្ខជាតិទាំងឡាយ ប្រកបដោយស្រស់បំព្រង។ ពុំមែនជាកម្មសិទ្ធិ របស់ពួកអ្នកទេ ដែលពួកអ្នកនឹងធ្វើឱ្យដុះដាលរុក្ខជាតិរបស់វា។ តើមានម្ចាស់ណា មួយជាមួយនឹងអល់ឡោះនោះ? ប៉ុន្តែពួកគេ គឺជាក្រុមមនុស្សមួយ ដែលប្រាសចាក ពីផ្លូវត្រង់

Choose other languages: