Quran Apps in many lanuages:

Surah An-Naml Ayahs #40 Translated in Khmer

فَلَمَّا جَاءَ سُلَيْمَانَ قَالَ أَتُمِدُّونَنِ بِمَالٍ فَمَا آتَانِيَ اللَّهُ خَيْرٌ مِمَّا آتَاكُمْ بَلْ أَنْتُمْ بِهَدِيَّتِكُمْ تَفْرَحُونَ
ពេលដែលជននោះបានទៅដល់ស៊ូឡៃម៉ាន។ ស៊ូឡៃម៉ានថា តើពួកអ្នកកំពុងឧបត្ថម្ភយើង នូវសម្បត្តិមួយ នេះឬ? ការពិតអ្វីដែលអល់ឡោះបានផ្តល់មកយើង ប្រសើរជាងអ្វីដែលលោកផ្តល់ឱ្យពួកអ្នក។ ប៉ុន្តែពួកអ្នក ទេ ដែលតែងតែរីករាយនឹងអំណោយពួកអ្នកនោះ
ارْجِعْ إِلَيْهِمْ فَلَنَأْتِيَنَّهُمْ بِجُنُودٍ لَا قِبَلَ لَهُمْ بِهَا وَلَنُخْرِجَنَّهُمْ مِنْهَا أَذِلَّةً وَهُمْ صَاغِرُونَ
ចូរអ្នកត្រឡប់ទៅកាន់ពួកគេវិញទៅ រួចមកយើង ពិតជានាំទៅកាន់ពួកគេនូវកងទ័ពទាំងឡាយ ដែលពួកគេមិនអាចទប់ទល់នឹងកងទ័ពនោះបានទេ ហើយ យើងពិតជានឹងបណ្តេញពួកគេចេញពីភូមិស្រុកនោះ ដោយអាម៉ាស់បំផុត ទាំងពួកគេគឺជាពួកត្រូវប្រមាថ មាក់ងាយ
قَالَ يَا أَيُّهَا الْمَلَأُ أَيُّكُمْ يَأْتِينِي بِعَرْشِهَا قَبْلَ أَنْ يَأْتُونِي مُسْلِمِينَ
គេថា ឱអ្នកមុខអ្នកការទាំងឡាយ! អ្នកណាម្នាក់នៃពួកអ្នក ដែលអាចនឹងនាំមកកាន់យើង នូវបល្ល័ង្កនាង មុននឹងពួកគេមកដល់យើងដោយចុះចូល
قَالَ عِفْرِيتٌ مِنَ الْجِنِّ أَنَا آتِيكَ بِهِ قَبْلَ أَنْ تَقُومَ مِنْ مَقَامِكَ ۖ وَإِنِّي عَلَيْهِ لَقَوِيٌّ أَمِينٌ
អ៊ីហ្វ្រីតនៃពួកជិនថា ខ្ញុំអាចនាំមកឱ្យលោក នូវបល្ល័ង្ក មុននឹងលោកក្រោកចេញពីទីតាំងលោក។ ហើយខ្ញុំលើការងារនេះ ពិតជាអ្នកមានប្រពលភាព ម្នាក់ដ៏ទុកចិត្តបំផុត
قَالَ الَّذِي عِنْدَهُ عِلْمٌ مِنَ الْكِتَابِ أَنَا آتِيكَ بِهِ قَبْلَ أَنْ يَرْتَدَّ إِلَيْكَ طَرْفُكَ ۚ فَلَمَّا رَآهُ مُسْتَقِرًّا عِنْدَهُ قَالَ هَٰذَا مِنْ فَضْلِ رَبِّي لِيَبْلُوَنِي أَأَشْكُرُ أَمْ أَكْفُرُ ۖ وَمَنْ شَكَرَ فَإِنَّمَا يَشْكُرُ لِنَفْسِهِ ۖ وَمَنْ كَفَرَ فَإِنَّ رَبِّي غَنِيٌّ كَرِيمٌ
ម្នាក់ដែលមានចំណេះដឹងនៃគម្ពីរបានថា ខ្ញុំអាចនឹងនាំមកកាន់លោកនូវបល្ល័ង្ក នោះមុននឹងការប៉ប្រិចភ្នែករបស់លោកត្រឡប់ទៅកាន់លោកវិញ។ រួចពេលដែលស៊ូឡៃម៉ានឃើញបល្ល័ង្ក ដាក់នឹងថ្កល់នៅជិតគេ។ គេថា បាននេះមកពីការុណភាពម្ចាស់ខ្ញុំ ដើម្បីលោកនឹងសាកល្បងខ្ញុំ តើខ្ញុំនឹង ដឹងគុណ ឬខ្ញុំនឹងរមិលគុណ?។ ជនណាដែលដឹងគុណ ពិតជាបានសំដែងកត្តញ្ញុតាសម្រាប់ខ្លួនគេផ្ទាល់ ប៉ុណ្ណោះ។ ជនដែលរមិលគុណ ពិតណាស់ម្ចាស់ខ្ញុំ ជាអ្នកមានបំផុត សប្បុរសក្រៃលែង

Choose other languages: