Quran Apps in many lanuages:

Surah An-Naml Ayahs #17 Translated in Khmer

فَلَمَّا جَاءَتْهُمْ آيَاتُنَا مُبْصِرَةً قَالُوا هَٰذَا سِحْرٌ مُبِينٌ
ហើយនៅពេលដែលភស្តុតាងៗរបស់ យើងបានទៅដល់ពួកគេ ដោយជាក់ស្តែង ពួកគេថានេះគឺជាមន្តអាគមមួយយ៉ាងច្បាស់ក្រឡែត
وَجَحَدُوا بِهَا وَاسْتَيْقَنَتْهَا أَنْفُسُهُمْ ظُلْمًا وَعُلُوًّا ۚ فَانْظُرْ كَيْفَ كَانَ عَاقِبَةُ الْمُفْسِدِينَ
ហើយពួកគេបានបដិសេធភស្តុតាងៗទាំងនោះ ដោយបំពារបំពាន និងក្រអឺតក្រទម ក្នុងខណៈ ដែលខ្លួនគេផ្ទាល់បានជឿជាក់ច្បាស់ចំពោះភស្តុតាងនោះ។ ដូចនេះ ចូរអ្នកពិនិត្យមើលថា តើ ទីបញ្ចប់របស់ពួកប្រព្រឹត្តវឹកវរ ត្រូវបានក្លាយទៅជាយ៉ាងណាដែរ?
وَلَقَدْ آتَيْنَا دَاوُودَ وَسُلَيْمَانَ عِلْمًا ۖ وَقَالَا الْحَمْدُ لِلَّهِ الَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِنْ عِبَادِهِ الْمُؤْمِنِينَ
ជាការពិតណាស់ យើងក៏បានផ្តល់ចំណេះដឹងទៅដាវូទ និងស៊ូឡៃម៉ាន ហើយអ្នកទាំងពីរថា ការកោតសរសើរ ស្ញប់ស្ញែង គឺសម្រាប់អល់ឡោះ ដែលបានផ្តល់ឧត្តមភាពដល់ពួកយើង លើភាគច្រើននៃបណ្តា អ្នកគោរពរបស់លោកដែលជឿ
وَوَرِثَ سُلَيْمَانُ دَاوُودَ ۖ وَقَالَ يَا أَيُّهَا النَّاسُ عُلِّمْنَا مَنْطِقَ الطَّيْرِ وَأُوتِينَا مِنْ كُلِّ شَيْءٍ ۖ إِنَّ هَٰذَا لَهُوَ الْفَضْلُ الْمُبِينُ
ហើយស៊ូឡៃម៉ានក៏បានទទួលមរតកតំណែងរបស់ដាវូទ។ រួចស៊ូឡៃម៉ានថា ឱមនុស្សទាំងឡាយ! គេបានបង្រៀនយើងនូវភាសាបក្សី ហើយគេបានផ្តល់ មកយើងពីវត្ថុទាំងអស់។ ពិតប្រាកដណាស់ នេះគឺពិតជាការុណភាពដ៏ជាក់ច្បាស់
وَحُشِرَ لِسُلَيْمَانَ جُنُودُهُ مِنَ الْجِنِّ وَالْإِنْسِ وَالطَّيْرِ فَهُمْ يُوزَعُونَ
ហើយ គេប្រមូលឱ្យស៊ូឡៃម៉ាន នូវកងទ័ពរបស់គាត់អំពីពួកជិន មនុស្ស និងបក្សី។ រួចមកទាំងអស់ នោះ គេបានបែងចែកតំរៀបជាជួរ

Choose other languages: