Quran Apps in many lanuages:

Surah An-Naml Ayahs #19 Translated in Khmer

وَلَقَدْ آتَيْنَا دَاوُودَ وَسُلَيْمَانَ عِلْمًا ۖ وَقَالَا الْحَمْدُ لِلَّهِ الَّذِي فَضَّلَنَا عَلَىٰ كَثِيرٍ مِنْ عِبَادِهِ الْمُؤْمِنِينَ
ជាការពិតណាស់ យើងក៏បានផ្តល់ចំណេះដឹងទៅដាវូទ និងស៊ូឡៃម៉ាន ហើយអ្នកទាំងពីរថា ការកោតសរសើរ ស្ញប់ស្ញែង គឺសម្រាប់អល់ឡោះ ដែលបានផ្តល់ឧត្តមភាពដល់ពួកយើង លើភាគច្រើននៃបណ្តា អ្នកគោរពរបស់លោកដែលជឿ
وَوَرِثَ سُلَيْمَانُ دَاوُودَ ۖ وَقَالَ يَا أَيُّهَا النَّاسُ عُلِّمْنَا مَنْطِقَ الطَّيْرِ وَأُوتِينَا مِنْ كُلِّ شَيْءٍ ۖ إِنَّ هَٰذَا لَهُوَ الْفَضْلُ الْمُبِينُ
ហើយស៊ូឡៃម៉ានក៏បានទទួលមរតកតំណែងរបស់ដាវូទ។ រួចស៊ូឡៃម៉ានថា ឱមនុស្សទាំងឡាយ! គេបានបង្រៀនយើងនូវភាសាបក្សី ហើយគេបានផ្តល់ មកយើងពីវត្ថុទាំងអស់។ ពិតប្រាកដណាស់ នេះគឺពិតជាការុណភាពដ៏ជាក់ច្បាស់
وَحُشِرَ لِسُلَيْمَانَ جُنُودُهُ مِنَ الْجِنِّ وَالْإِنْسِ وَالطَّيْرِ فَهُمْ يُوزَعُونَ
ហើយ គេប្រមូលឱ្យស៊ូឡៃម៉ាន នូវកងទ័ពរបស់គាត់អំពីពួកជិន មនុស្ស និងបក្សី។ រួចមកទាំងអស់ នោះ គេបានបែងចែកតំរៀបជាជួរ
حَتَّىٰ إِذَا أَتَوْا عَلَىٰ وَادِ النَّمْلِ قَالَتْ نَمْلَةٌ يَا أَيُّهَا النَّمْلُ ادْخُلُوا مَسَاكِنَكُمْ لَا يَحْطِمَنَّكُمْ سُلَيْمَانُ وَجُنُودُهُ وَهُمْ لَا يَشْعُرُونَ
រហូតដល់កាលណាពួកគេបានទៅដល់ជ្រលងភ្នំរបស់ ស្រមោច ស្រមោចញីមួយថា ឱស្រមោចទាំងឡាយ! ចូរពួកអ្នកចូលទៅកាន់លំនៅដ្ឋានរបស់ ពួកអ្នក កុំឱ្យស៊ូឡៃម៉ាន និងពួកកងទ័ពរបស់គាត់ជាន់កំទេចពួកអ្នកនឹងបាតជើង ខណៈដែល ពួកគេមិនដឹងខ្លួន
فَتَبَسَّمَ ضَاحِكًا مِنْ قَوْلِهَا وَقَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَدْخِلْنِي بِرَحْمَتِكَ فِي عِبَادِكَ الصَّالِحِينَ
ស៊ូឡៃម៉ានក៏បានញញឹមនូវសំណើចមួយអំពីសំដីរបស់ស្រមោចញីមួយ នោះ ហើយគេនិយាយថា ឱម្ចាស់របស់ខ្ញុំ! សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំ ដើម្បីខ្ញុំនឹងសំដែង កតញ្ញុតានូវឧបការគុណរបស់លោក ដែលលោកបានប្រទានមកលើខ្ញុំ និងលើមាតាបិតារបស់ ខ្ញុំ ហើយដើម្បីខ្ញុំនឹងសាងកុសលដែលលោកបានពេញចិត្តកុសលនោះ ហើយដោយក្តីអាណិត អាសូររបស់លោក សូមលោកមេត្តាបញ្ចូលខ្ញុំទៅកាន់ក្នុងចំណោមពួកដែលគោរពលោក ដែល ប្រកបដោយគុណធម៌ផង

Choose other languages: