Quran Apps in many lanuages:

Surah An-Nahl Ayahs #96 Translated in Khmer

وَلَا تَكُونُوا كَالَّتِي نَقَضَتْ غَزْلَهَا مِنْ بَعْدِ قُوَّةٍ أَنْكَاثًا تَتَّخِذُونَ أَيْمَانَكُمْ دَخَلًا بَيْنَكُمْ أَنْ تَكُونَ أُمَّةٌ هِيَ أَرْبَىٰ مِنْ أُمَّةٍ ۚ إِنَّمَا يَبْلُوكُمُ اللَّهُ بِهِ ۚ وَلَيُبَيِّنَنَّ لَكُمْ يَوْمَ الْقِيَامَةِ مَا كُنْتُمْ فِيهِ تَخْتَلِفُونَ
ហើយចូរពួកអ្នក កុំមានដូចនារីដែលបានបំផ្លាញសរសៃអំបោះហុងរបស់នាង បន្ទាប់ពីការ ហុងបានមាំមួន ដោយពួកអ្នកយកសម្បថរបស់ពួកអ្នក ធ្វើជាការបោកប្រាស់ មួយដើម្បីឱ្យសហគមន៍មួយ ហើយមានអត្ថប្រយោជន៍ជាងសហគមន៍មួយ។ ជាការពិតណាស់ អល់ឡោះសាកល្បងពួកអ្នកប៉ុណ្ណោះ។ ហើយដើម្បីលោក នឹងបញ្ជាក់ច្បាស់ឱ្យពួកអ្នក នាថ្ងៃងើបឡើងវិញ នូវអ្វីដែលពួកអ្នកធ្លាប់បាន ខ្វែងយោបល់គ្នានោះ
وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِنْ يُضِلُّ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنْتُمْ تَعْمَلُونَ
ហើយប្រសិនបើអល់ឡោះប្រាថ្នា លោកពិតជា ធ្វើឱ្យពួកអ្នកទៅជាសហគមន៍តែមួយ ក៏ប៉ុន្តែលោកនឹងបន្សាត់វង្វេងជនណា ដែលលោកប្រាថ្នា ហើយលោកនឹងមគ្គុទេសជនដែលលោកប្រាថ្នា។ ពួកអ្នក នឹងត្រូវគេសួរដេញដោល ស្តីអំពីអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះ
وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدْتُمْ عَنْ سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ
ហើយចូរពួកអ្នកកុំយកប្រណិធានរបស់ពួកអ្នក ធ្វើជាការបោកប្រាស់រវាងពួកអ្នក ពុំ នោះសោត បាតជើងនឹងភ្លាត់ បន្ទាប់ពីការមាំទាំរបស់វារួច ហើយពួកអ្នកនឹងទទួល រសជាតិដ៏អាក្រក់ ដោយសារតែអ្វីដែលពួកអ្នកបានរំខានគេពីផ្លូវរបស់អល់ឡោះ។ ហើយសម្រាប់ពួកអ្នក ទណ្ឌកម្មមួយដ៏ធំធេងបំផុត
وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِنْدَ اللَّهِ هُوَ خَيْرٌ لَكُمْ إِنْ كُنْتُمْ تَعْلَمُونَ
ហើយចូរពួកអ្នកកុំលក់ការ សន្យារបស់អល់ឡោះ នូវតំលៃតិចតួចបំផុត។ ការពិតនៅឯអល់ឡោះ គឺសុទ្ធតែជា កុសលប៉ុណ្ណោះសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកធ្លាប់បានដឹង
مَا عِنْدَكُمْ يَنْفَدُ ۖ وَمَا عِنْدَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُمْ بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
អ្វីដែលមាននៅ ក្បែរពួកអ្នកនឹងវិនាសអស់។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺតាំងនៅជាប់រហូត។ ហើយយើងនឹងទូទាត់យ៉ាងប្រាកដ ចំពោះពួកដែលបានអត់ធ្មត់ នូវរង្វាន់របស់ពួកគេ ដោយប្រសើរជាងអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ

Choose other languages: