Quran Apps in many lanuages:

Surah An-Nahl Ayahs #82 Translated in Khmer

وَاللَّهُ أَخْرَجَكُمْ مِنْ بُطُونِ أُمَّهَاتِكُمْ لَا تَعْلَمُونَ شَيْئًا وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۙ لَعَلَّكُمْ تَشْكُرُونَ
ហើយអល់ឡោះ លោកបានបញ្ចោញពួកអ្នកពីផ្ទៃរបស់មាតាពួកអ្នក ដោយពួកអ្នកមិនដឹងអ្វីបន្តិចសោះ ហើយលោកបានចាត់ឱ្យពួកអ្នក មានការឮ ការឃើញ និងមានចិត្ត។ សង្ឃឹមថាពួកអ្នកនឹងសំដែងការដឹងគុណ
أَلَمْ يَرَوْا إِلَى الطَّيْرِ مُسَخَّرَاتٍ فِي جَوِّ السَّمَاءِ مَا يُمْسِكُهُنَّ إِلَّا اللَّهُ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يُؤْمِنُونَ
តើពួក អ្នកមិនទាន់ឃើញទេឬ ចំពោះបក្សីដែលគេសម្រួលឱ្យបាននៅលើអាកាសមេឃ ក្រៅពីអល់ឡោះ គ្មានអ្នកណានឹងអាចទប់បក្សីទាំងនោះបានទេ។ ហើយនៅក្នុង ការងារទាំងនេះ គឺពិតជាភស្តុតាងៗ សម្រាប់ក្រុមមនុស្សដែលមានជំនឿ
وَاللَّهُ جَعَلَ لَكُمْ مِنْ بُيُوتِكُمْ سَكَنًا وَجَعَلَ لَكُمْ مِنْ جُلُودِ الْأَنْعَامِ بُيُوتًا تَسْتَخِفُّونَهَا يَوْمَ ظَعْنِكُمْ وَيَوْمَ إِقَامَتِكُمْ ۙ وَمِنْ أَصْوَافِهَا وَأَوْبَارِهَا وَأَشْعَارِهَا أَثَاثًا وَمَتَاعًا إِلَىٰ حِينٍ
ហើយអល់ឡោះ លោកបានចាត់ឱ្យពួកអ្នក មានលំនៅមួយ ក្នុងគេហដ្ឋានទាំង- ឡាយរបស់ពួកអ្នក។ ហើយលោកបានចាត់ឱ្យពួកអ្នក មានគេហដ្ឋានពីស្បែកៗ របស់សត្វ ហើយពួកអ្នកនឹងជួបការងាយស្រួលពីវា នាថ្ងៃផ្លាស់ទីលំនៅរបស់អ្នក និងនៅថ្ងៃតាំងនៅរបស់ពួកអ្នក។ ហើយពីឧណ្ណាសត្វ (រោមពពែ) ពីលោមា (រោមអូដ្ឋ) និងពី (រោមចៀម)របស់វាជាសង្ហារិម និងជាសេចក្តីសុខរហូតដល់ វេលាមួយ
وَاللَّهُ جَعَلَ لَكُمْ مِمَّا خَلَقَ ظِلَالًا وَجَعَلَ لَكُمْ مِنَ الْجِبَالِ أَكْنَانًا وَجَعَلَ لَكُمْ سَرَابِيلَ تَقِيكُمُ الْحَرَّ وَسَرَابِيلَ تَقِيكُمْ بَأْسَكُمْ ۚ كَذَٰلِكَ يُتِمُّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تُسْلِمُونَ
ហើយអល់ឡោះ លោកបានចាត់ឱ្យពួកអ្នក មានម្លប់ពីអ្វីដែល លោកបានបង្កើត។ ហើយលោកបានចាត់ឱ្យពួកអ្នក មានជំរកពីភ្នំទាំងឡាយ ។ ហើយអល់ឡោះបានចាត់ឱ្យពួកអ្នក មានសំលៀកបំពាក់ ដែលការពារពីកំដៅ និងសំលៀកបំពាក់ដែលនឹងការពារពួកអ្នក នូវឧបឃាតរបស់ពួកអ្នក។ ប្រៀបដូច ទាំងនេះ លោកនឹងបំពេញនូវករុណភាពរបស់លោកទៅលើពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងគោរពតាម
فَإِنْ تَوَلَّوْا فَإِنَّمَا عَلَيْكَ الْبَلَاغُ الْمُبِينُ
រួចមក ទោះបីពួកគេបានបែរងាក ក៏ភារកិច្ចអ្នកត្រឹម តែការបញ្ជូនដ៏ច្បាស់ក្រឡែតប៉ុណ្ណោះ

Choose other languages: