Quran Apps in many lanuages:

Surah An-Nahl Ayahs #44 Translated in Khmer

إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَنْ نَقُولَ لَهُ كُنْ فَيَكُونُ
សំដីរបស់យើងចំពោះវត្ថុណាមួយ កាលណាយើង មានបំណងប្រាថ្នា យើងគ្រាន់តែនិយាយទៅកាន់វត្ថុនោះថា ចូរអ្នកកើតមាន! វត្ថុនោះ នឹងកើតមានភ្លាម
وَالَّذِينَ هَاجَرُوا فِي اللَّهِ مِنْ بَعْدِ مَا ظُلِمُوا لَنُبَوِّئَنَّهُمْ فِي الدُّنْيَا حَسَنَةً ۖ وَلَأَجْرُ الْآخِرَةِ أَكْبَرُ ۚ لَوْ كَانُوا يَعْلَمُونَ
ពួកដែលបានភៀសខ្លួនដើម្បីបុព្វហេតុអល់ឡោះ បន្ទាប់ពី ពួកគេត្រូវបានបំពារបំពាន យើងពិតជានឹងផ្ទុកផ្តាក់ជូនពួកគេក្នុងលោកិយ នូវកុសល មួយ ហើយរង្វាន់របស់លោកខាងមុខ ពិតជាធំធេងទៅទៀត ប្រសិនបើពួកគេបដឹង
الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ
គឺពួកដែលបានអត់ធ្មត់ ហើយនៅលើម្ចាស់របស់ពួកគេ ពួកគេប្រគល់ក្តីទុកចិត្ត
وَمَا أَرْسَلْنَا مِنْ قَبْلِكَ إِلَّا رِجَالًا نُوحِي إِلَيْهِمْ ۚ فَاسْأَلُوا أَهْلَ الذِّكْرِ إِنْ كُنْتُمْ لَا تَعْلَمُونَ
ហើយចំណោមកាលសម័យមុន អ្នកដែលយើងបានចាត់បញ្ជូន គឺសុទ្ធតែជាពួកបុរស ដែលយើងវ៉ាហ៊ីទៅកាន់ពួកគេ។ ហេតុនេះ ចូរពួកអ្នកសួរទៅពួកដែលចងចាំ បើសិនពួក អ្នកមិនទាន់ដឹង
بِالْبَيِّنَاتِ وَالزُّبُرِ ۗ وَأَنْزَلْنَا إِلَيْكَ الذِّكْرَ لِتُبَيِّنَ لِلنَّاسِ مَا نُزِّلَ إِلَيْهِمْ وَلَعَلَّهُمْ يَتَفَكَّرُونَ
ដោយនាំអាយ៉ាត់ៗ និងសន្តគម្ពីរ ហើយយើងបានដាក់ចុះទៅកាន់ អ្នកនូវការរំលឹក ដើម្បីអ្នកនឹងបញ្ជាក់ទៅកាន់មនុស្ស នូវអ្វីដែលត្រូវបានដាក់ចុះទៅកាន់ ពួកគេ ហើយសង្ឃឹមថា ពួកគេនឹងជញ្ជឹងគិត

Choose other languages: