Quran Apps in many lanuages:

Surah An-Nahl Ayahs #21 Translated in Khmer

أَفَمَنْ يَخْلُقُ كَمَنْ لَا يَخْلُقُ ۗ أَفَلَا تَذَكَّرُونَ
តើអ្នកដែលបង្កើត ប្រៀបដូចអ្នកដែលមិនបង្កើតដែរឬ? តើពួកអ្នក មិននឹកឃើញទេឬ?
وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ
ហើយប្រសិនបើពួកអ្នករាប់ការុណភាពរបស់អល់ឡោះ ពួកអ្នកនឹងមិនអាចរាប់ចំនួនការុណភាពនោះអស់ឡើយ។ អល់ឡោះ ពិតជាអភ័យ ទោសឱ្យ អាណិតអាសូរបំផុត
وَاللَّهُ يَعْلَمُ مَا تُسِرُّونَ وَمَا تُعْلِنُونَ
ហើយអល់ឡោះដឹង នូវអ្វីដែលពួកអ្នកទាំងអស់ បានលាក់កំបាំង និងអ្វីដែលពួកអ្នកលាតចំហ
وَالَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ لَا يَخْلُقُونَ شَيْئًا وَهُمْ يُخْلَقُونَ
រីឯវត្ថុក្រៅពីអល់ឡោះ ដែល ពួកគេបួងសួងនោះ វត្ថុទាំងនោះនឹងមិនអាចបង្កើតអ្វីបានបន្តិចសោះឡើយ ហើយ វត្ថុទាំងនោះ សុទ្ធតែត្រូវគេបង្កើត
أَمْوَاتٌ غَيْرُ أَحْيَاءٍ ۖ وَمَا يَشْعُرُونَ أَيَّانَ يُبْعَثُونَ
សុទ្ធតែស្លាប់ ដែលមិនមែនរស់ឡើយ។ ហើយពួកគេនៅតែមិនទាន់ដឹងខ្លួនទៀតថា អង្កាល់ទៅពួកគេត្រូវគេប្រោសឱ្យរស់ ឡើងវិញ?

Choose other languages: