Quran Apps in many lanuages:

Surah An-Nahl Ayahs #114 Translated in Khmer

ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ហើយក្រោយមក ការពិតម្ចាស់របស់អ្នក សម្រាប់ពួកដែលបានភៀសខ្លួន បន្ទាប់ពីត្រូវបានគេសាកល្បង ក្រោយមក ពួកគេបានប្រយុទ្ធ ហើយ បានអត់ធ្មត់ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីករណីនេះមក គឺពិតប្រាកដ ណាស់ ជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកដែលអាណិតអាសូរបំផុត
يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
នៅថ្ងៃដែលជិវិតនីមួយៗនឹងមកដល់ និងប្តឹងចោទប្រកាន់ទៅជីវិតរបស់គេ ហើយ ជីវិតនីមួយៗ នឹងត្រូវគេបំពេញនូវអ្វីដែលជីវិតនេះបានប្រព្រឹត្ត ហើយពួកគេនឹងមិន ត្រូវគេប្រព្រឹត្តអយុត្តិធម៌ឡើយ
وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
ហើយអល់ឡោះ បានលើកឧទាហរណ៍មួយនូវ ភូមិករមួយជាភូមិសន្តិភាពដ៏ស្ងប់ស្ងាត់ ចំណីអាហាររបស់ភូមិនោះទៅដល់ភូមិនោះ ដោយសំបូរហូរហៀរមកពីគ្រប់ទីកន្លែង រួចមកភូមិករនោះ ក៏បានរមិលគុណនឹង ការុណភាពទាំងឡាយរបស់អល់ឡោះ អល់ឡោះក៏ឱ្យភូមិករនោះ បានក្រេបរសជាតិ លាយឡំគ្នានៃការអត់ឃ្លាត និងការខ្លាចរអា ដោយសារតែអ្វីដែលពួកគេធ្លាប់បាន សាង
وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ជាការពិតណាស់ រ៉សូលម្នាក់ក្នុងចំណោមពួកគេ បានទៅដល់ពួកគេ ហើយរួចមក ពួកគេបានមួលបង្កាច់ចំពោះរ៉សូលនោះ ហេតុនេះ ទណ្ឌកម្មក៏បានចាប់ ឆក់យកពួកគេ ទាំងពួកគេជាពួកបំពាន
فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
ដូចនេះ ចូរពួកអ្នកបរិភោគអាហារ ដែលអល់ឡោះបានផ្តល់ដល់ពួកអ្នក ជាការអនុញ្ញាតមួយដ៏ល្អប្រសើរ ហើយចូរពួកអ្នក សំដែងនូវការដឹងគុណចំពោះការុណភាពអល់ឡោះ ប្រសិនបើពួកអ្នកធ្លាប់តែគោរព ប្រណិប័តន៍ចំពោះតែលោកមែន

Choose other languages: