Quran Apps in many lanuages:

Surah An-Nahl Ayahs #116 Translated in Khmer

وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
ហើយអល់ឡោះ បានលើកឧទាហរណ៍មួយនូវ ភូមិករមួយជាភូមិសន្តិភាពដ៏ស្ងប់ស្ងាត់ ចំណីអាហាររបស់ភូមិនោះទៅដល់ភូមិនោះ ដោយសំបូរហូរហៀរមកពីគ្រប់ទីកន្លែង រួចមកភូមិករនោះ ក៏បានរមិលគុណនឹង ការុណភាពទាំងឡាយរបស់អល់ឡោះ អល់ឡោះក៏ឱ្យភូមិករនោះ បានក្រេបរសជាតិ លាយឡំគ្នានៃការអត់ឃ្លាត និងការខ្លាចរអា ដោយសារតែអ្វីដែលពួកគេធ្លាប់បាន សាង
وَلَقَدْ جَاءَهُمْ رَسُولٌ مِنْهُمْ فَكَذَّبُوهُ فَأَخَذَهُمُ الْعَذَابُ وَهُمْ ظَالِمُونَ
ជាការពិតណាស់ រ៉សូលម្នាក់ក្នុងចំណោមពួកគេ បានទៅដល់ពួកគេ ហើយរួចមក ពួកគេបានមួលបង្កាច់ចំពោះរ៉សូលនោះ ហេតុនេះ ទណ្ឌកម្មក៏បានចាប់ ឆក់យកពួកគេ ទាំងពួកគេជាពួកបំពាន
فَكُلُوا مِمَّا رَزَقَكُمُ اللَّهُ حَلَالًا طَيِّبًا وَاشْكُرُوا نِعْمَتَ اللَّهِ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ
ដូចនេះ ចូរពួកអ្នកបរិភោគអាហារ ដែលអល់ឡោះបានផ្តល់ដល់ពួកអ្នក ជាការអនុញ្ញាតមួយដ៏ល្អប្រសើរ ហើយចូរពួកអ្នក សំដែងនូវការដឹងគុណចំពោះការុណភាពអល់ឡោះ ប្រសិនបើពួកអ្នកធ្លាប់តែគោរព ប្រណិប័តន៍ចំពោះតែលោកមែន
إِنَّمَا حَرَّمَ عَلَيْكُمُ الْمَيْتَةَ وَالدَّمَ وَلَحْمَ الْخِنْزِيرِ وَمَا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۖ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
ការពិតលោកបានហាមឃាត់ទៅលើពួកអ្នក តែចំពោះគំរង់លោហិត សាច់ជ្រូក និងអ្វីដែលគេសំឡេះ ដែលរំលឹកឈេ?ាះក្រៅពី អល់ឡោះ។ រីឯជនដែលត្រូវបង្ខំចិត្ត ដោយពុំមែនជាអ្នកមានបំណង ហើយក៏ពុំមែន ជាអ្នកបំពានដែរ ការពិតអល់ឡោះ គឺជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិតអាសូរបំផុត
وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ហើយចូរពួកអ្នកកុំពោលសំដីចំពោះអ្វីដែលអណ្តាតពួកអ្នកសំដែងការភូតកុហក នេះគឺជាប្រការហាឡាល់ ហើយនេះគឺជាប្រកាហារ៉ាម ដើម្បីពួកអ្នកប្រឌិតទៅលើ អល់ឡោះនូវការភូតកុហក។ ការពិតពួកដែលច្នៃប្រឌិតទៅលើអល់ឡោះ នូវការភូត កុហកនឹងមិនជោគជ័យឡើយ

Choose other languages: