Quran Apps in many lanuages:

Surah An-Nahl Ayahs #112 Translated in Khmer

أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَسَمْعِهِمْ وَأَبْصَارِهِمْ ۖ وَأُولَٰئِكَ هُمُ الْغَافِلُونَ
ពួកទាំងអស់នេះហើយ ដែលជាពួកដែលអល់ឡោះបាន បិទភ្ជិតទៅលើចិត្តគំនិតពួកគេ សោតវិញ្ញាណពួកគេ និងចក្ខុវិញ្ញាណ ទាំងឡាយរបស់ពួកគេ។ ហើយពួកទាំងអស់នេះ ជាពួកអសតិ
لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْخَاسِرُونَ
ឥត ភាន់ច្រលំឡើយ ពួកគេពិតជានៅអវសាន ជាពួកដែលខាតបង់
ثُمَّ إِنَّ رَبَّكَ لِلَّذِينَ هَاجَرُوا مِنْ بَعْدِ مَا فُتِنُوا ثُمَّ جَاهَدُوا وَصَبَرُوا إِنَّ رَبَّكَ مِنْ بَعْدِهَا لَغَفُورٌ رَحِيمٌ
ហើយក្រោយមក ការពិតម្ចាស់របស់អ្នក សម្រាប់ពួកដែលបានភៀសខ្លួន បន្ទាប់ពីត្រូវបានគេសាកល្បង ក្រោយមក ពួកគេបានប្រយុទ្ធ ហើយ បានអត់ធ្មត់ ការពិតម្ចាស់របស់អ្នក បន្ទាប់ពីករណីនេះមក គឺពិតប្រាកដ ណាស់ ជាអ្នកដែលអភ័យទោសឱ្យ ជាអ្នកដែលអាណិតអាសូរបំផុត
يَوْمَ تَأْتِي كُلُّ نَفْسٍ تُجَادِلُ عَنْ نَفْسِهَا وَتُوَفَّىٰ كُلُّ نَفْسٍ مَا عَمِلَتْ وَهُمْ لَا يُظْلَمُونَ
នៅថ្ងៃដែលជិវិតនីមួយៗនឹងមកដល់ និងប្តឹងចោទប្រកាន់ទៅជីវិតរបស់គេ ហើយ ជីវិតនីមួយៗ នឹងត្រូវគេបំពេញនូវអ្វីដែលជីវិតនេះបានប្រព្រឹត្ត ហើយពួកគេនឹងមិន ត្រូវគេប្រព្រឹត្តអយុត្តិធម៌ឡើយ
وَضَرَبَ اللَّهُ مَثَلًا قَرْيَةً كَانَتْ آمِنَةً مُطْمَئِنَّةً يَأْتِيهَا رِزْقُهَا رَغَدًا مِنْ كُلِّ مَكَانٍ فَكَفَرَتْ بِأَنْعُمِ اللَّهِ فَأَذَاقَهَا اللَّهُ لِبَاسَ الْجُوعِ وَالْخَوْفِ بِمَا كَانُوا يَصْنَعُونَ
ហើយអល់ឡោះ បានលើកឧទាហរណ៍មួយនូវ ភូមិករមួយជាភូមិសន្តិភាពដ៏ស្ងប់ស្ងាត់ ចំណីអាហាររបស់ភូមិនោះទៅដល់ភូមិនោះ ដោយសំបូរហូរហៀរមកពីគ្រប់ទីកន្លែង រួចមកភូមិករនោះ ក៏បានរមិលគុណនឹង ការុណភាពទាំងឡាយរបស់អល់ឡោះ អល់ឡោះក៏ឱ្យភូមិករនោះ បានក្រេបរសជាតិ លាយឡំគ្នានៃការអត់ឃ្លាត និងការខ្លាចរអា ដោយសារតែអ្វីដែលពួកគេធ្លាប់បាន សាង

Choose other languages: