Quran Apps in many lanuages:

Surah Al-Qasas Ayahs #72 Translated in Khmer

وَرَبُّكَ يَخْلُقُ مَا يَشَاءُ وَيَخْتَارُ ۗ مَا كَانَ لَهُمُ الْخِيَرَةُ ۚ سُبْحَانَ اللَّهِ وَتَعَالَىٰ عَمَّا يُشْرِكُونَ
ហើយម្ចាស់របស់អ្នកបង្កើតនូវអ្វីដែលលោកប្រាថ្នា និងជ្រើសរើស។ ការ ជ្រើសរើសមិនបានក្លាយទៅជាកម្មសិទ្ធិរបស់ពួកគេទេ។ មហាកត្តិគុណអល់ឡោះ ហើយ លោកខ្ពង់ខ្ពស់ផុតពីអ្វីដែលពួកគេស៊ីរិក
وَرَبُّكَ يَعْلَمُ مَا تُكِنُّ صُدُورُهُمْ وَمَا يُعْلِنُونَ
ហើយម្ចាស់អ្នកដឹង នូវអ្វីដែលទ្រូងរបស់ពួកគេ លាក់បំបាំង និងអ្វីដែលពួកគេលាតត្រដាង
وَهُوَ اللَّهُ لَا إِلَٰهَ إِلَّا هُوَ ۖ لَهُ الْحَمْدُ فِي الْأُولَىٰ وَالْآخِرَةِ ۖ وَلَهُ الْحُكْمُ وَإِلَيْهِ تُرْجَعُونَ
ហើយលោកគឺជាអល់ឡោះ គ្មានម្ចាស់ណា ម្នាក់ទេ មានតែលោក សម្រាប់លោកការសរសើរស្ញប់ស្ញែងនៅលោកិយ និងអវសាន ហើយ ការកាត់ក្តី គឺជាកម?សិទ្ធិលោក ហើយឆ្ពោះទៅកាន់លោក គេនឹងបញ្ជូនពួកអ្នកត្រលប់ទៅវិញ
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ اللَّيْلَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِضِيَاءٍ ۖ أَفَلَا تَسْمَعُونَ
ថាទៅ តើពួកអ្នកបានឃើញឬទេ? ប្រសិនបើអល់ឡោះចាត់ទៅលើពួកអ្នក នូវ រាត្រីកាល ជានិច្ចភាពរហូតដល់ថ្ងៃត្រូវងើបឡើងវិញ តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះ នឹងនាំមកកាន់ពួកអ្នកវិញនូវប្រការភ្លឺថ្លា? ដូច្នេះ តើពួកអ្នកមិនឮទេឬ
قُلْ أَرَأَيْتُمْ إِنْ جَعَلَ اللَّهُ عَلَيْكُمُ النَّهَارَ سَرْمَدًا إِلَىٰ يَوْمِ الْقِيَامَةِ مَنْ إِلَٰهٌ غَيْرُ اللَّهِ يَأْتِيكُمْ بِلَيْلٍ تَسْكُنُونَ فِيهِ ۖ أَفَلَا تُبْصِرُونَ
ថាទៅ តើពួកអ្នកបានឃើញឬទេ បើអល់ឡោះចាត់ទៅលើពួកអ្នក នូវទិវា កាលជានិច្ចភាព រហូតដល់ថ្ងៃត្រូវងើបឡើងវិញ? តើអ្នកណាជាម្ចាស់ក្រៅពី អល់ឡោះ នឹងនាំមកកាន់ពួកអ្នកវិញ នូវរាត្រីកាលដែលពួកអ្នកសម្រាកក្នុងវា? ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?

Choose other languages: