Quran Apps in many lanuages:

Surah Al-Mumenoon Ayahs #24 Translated in Khmer

وَشَجَرَةً تَخْرُجُ مِنْ طُورِ سَيْنَاءَ تَنْبُتُ بِالدُّهْنِ وَصِبْغٍ لِلْآكِلِينَ
យើងបានបង្កើតដើមឈើម៉្យាងដែល ដុះចេញពីភ្នំតូរ៍ស៊ីណា ផ្តល់ផលប្រេង និងគ្រឿងទេសសម្រាប់ពួកអ្នកបរិភោគ
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
ហើយ ការពិតសម្រាប់ពួកអ្នកនៅក្នុងបសុសត្វ សម្រាប់ការជញ្ជឹងគិតមួយយ៉ាងប្រាកដ។ យើងផ្តល់ ឱ្យពួកអ្នកបានផឹកពីអ្វីដែលមានក្នុងពោះរបស់សត្វនោះ។ ហើយសម្រាប់ពួកអ្នកនៅក្នុងបសុ សត្វនេះ គឺអត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់។ ហើយក្នុងចំណោមសត្វទាំងនោះ ពួកអ្នក បរិភោគ
وَعَلَيْهَا وَعَلَى الْفُلْكِ تُحْمَلُونَ
ហើយនៅលើបសុសត្វទាំងនោះ និងនៅលើនាវា ពួកអ្នកនឹងត្រូវដឹកជញ្ជូន
وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ أَفَلَا تَتَّقُونَ
ហើយប្រាកដណាស់ យើងបានជ្រើសតាំងណូហ៍ឱ្យទៅកាន់ក្រុមមនុស្សរបស់គេ រួចគេ ថា ឱក្រុមមនុស្សរបស់យើង! ចូរពួកអ្នកប្រណិប័តន៍ទៅលើអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា មួយក្រៅពីលោកទេ ដូចនេះ តើពួកអ្នកមិនគោរពកោតខ្លាចទេឬ?
فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِنْ قَوْمِهِ مَا هَٰذَا إِلَّا بَشَرٌ مِثْلُكُمْ يُرِيدُ أَنْ يَتَفَضَّلَ عَلَيْكُمْ وَلَوْ شَاءَ اللَّهُ لَأَنْزَلَ مَلَائِكَةً مَا سَمِعْنَا بِهَٰذَا فِي آبَائِنَا الْأَوَّلِينَ
អ្នកមុខអ្នកការ ដែល មិនព្រមជឿ នៅក្នុងចំណោមក្រុមមនុស្សរបស់គេថា នេះពុំមែនអ្វីក្រៅពីជាមនុស្សដូចពួក អ្នក្ននោះទេ គេចង់បានឧត្តមភាពលើពួកអ្នក ហើយប្រសិនបើអល់ឡោះមានបំណងប្រាថ្នា មែននោះ លោកប្រាកដជាបានដាក់ចុះនូវពួកម៉ាឡាអ៊ីកាត់ រឿងនេះយើងពុំដែលបានឮទេពី ជីដូនជីតារបស់យើងដំបូងមក

Choose other languages: