Quran Apps in many lanuages:

Surah Al-Mujadala Ayahs #16 Translated in Khmer

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَكُمْ وَأَطْهَرُ ۚ فَإِنْ لَمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ
ឱបណ្តាអ្នកដែលជឿ! កាលណាពួកអ្នកបានសន្ទនាផ្ទាល់នឹងរ៉សូល ចូរពួកអ្នកដាក់ជូននូវ សប្បុរសទានមួយ មុននឹងកិច្ចសន្ទនារបស់ពួកអ្នក។ ទាំងនេះគឺជាកុសលសំរាប់ពួកអ្នក និង បរិសុទ្ធបំផុត។ ប្រសិនបើពួកអ្នកគ្មាន ក៏អល់ឡោះពិតជាអ្នកអភ័យទោសឱ្យ ជាអ្នកអាណិត អាសូរបំផុត
أَأَشْفَقْتُمْ أَنْ تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
តើពួកអ្នកខ្លាចឬ ដែលពួកអ្នកដាក់ជូននូវសប្បុរសទានទាំងឡាយនៅមុន នឹងកិច្ចសន្ទនារបស់ពួកអ្នក?។ កាលណាពួកអ្នកមិនអនុវត្តទ្តេ ក៏អល់ឡោះបានអធ្យាស្រ័យ ឱ្យពួកអ្នកដែរ ហើយចូរពួកអ្នកបញ្ឈរសឡាត៍ និងផ្តល់ហ្សាកាត៍ ហើយចូរពួកអ្នកគោរព ប្រតិបត្តិអល់ឡោះ និងរ៉សូលរបស់លោក។ ហើយអល់ឡោះជាអ្នកដឹងបំផុត នូវអ្វីដែលពួក អ្នកបានប្រព្រឹត្ត
أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ مَا هُمْ مِنْكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ
តើអ្នកមិនឃើញទេឬ ចំពោះពួកដែលបានយកធ្វើជាមិត្ត ចំពោះក្រុម មនុស្សមួយ ដែលអល់ឡោះខឹងសម្បាទៅលើពួកគេ។ ពួកនោះពុំមែនក្នុងចំណោមពួក អ្នកទេ ហើយក៏មិនមែនក្នុងចំណោមពួកគេនោះដែរ ហើយពួកគេបានសច្ចាលើការភូតភរ ទាំងពួកគេដឹង
أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا ۖ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
អល់ឡោះបានរៀបចំជូនពួកគេ នូវទណ្ឌកម្មមួយដ៏ខ្លាំងក្លាបំផុត។ តាម ពិតពួកគេ អាក្រក់ណាស់អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ
اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ فَلَهُمْ عَذَابٌ مُهِينٌ
ពួកគេបានយកការស្បថ ស្បែរបស់ពួកគេធ្វើជាខែល រួចមកពួកគេបានរារាំងគេពីផ្លូវអល់ឡោះ ដូចនេះ សំរាប់ពួកគេ គឺទណ្ឌកម្មមួយដ៏ថោកទាបបំផុត

Choose other languages: