Quran Apps in many lanuages:

Surah Al-Maeda Ayahs #76 Translated in Khmer

لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۖ وَقَالَ الْمَسِيحُ يَا بَنِي إِسْرَائِيلَ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۖ إِنَّهُ مَنْ يُشْرِكْ بِاللَّهِ فَقَدْ حَرَّمَ اللَّهُ عَلَيْهِ الْجَنَّةَ وَمَأْوَاهُ النَّارُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ
ជាការពិតណាស់ ត្រូវបានបាត់បង់ជំនឿហើយ ពួកដែលថា ការពិតអល់ឡោះ គឺជាម៉ាសៀហបុត្រារបស់ម៉ារីយ៉ាំ។ ម៉ាសៀហថា ឱបុត្រ អ៊ីស្រាឯល! ចូរពួកអ្នកគោរពប្រណិប័តន៍អល់ឡោះ ជាម្ចាស់យើង និងម្ចាស់ របស់ពួកអ្នក។ ការពិតជនណាស៊ីរិកនឹងអល់ឡោះ ជននោះត្រូវបានអល់ឡោះ ហាមឋានសួគ៌ទៅលើខ្លួនគេ ហើយទីជ្រកកោនរបស់ជននោះ គឺជានរក។ ពួក ដែលបំពារបំពាន គ្មានអ្នកជួយសង្គ្រោះម្នាក់ឡើយ
لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ ثَالِثُ ثَلَاثَةٍ ۘ وَمَا مِنْ إِلَٰهٍ إِلَّا إِلَٰهٌ وَاحِدٌ ۚ وَإِنْ لَمْ يَنْتَهُوا عَمَّا يَقُولُونَ لَيَمَسَّنَّ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
ជាការពិតណាស់ ត្រូវបានបាត់បង់ជំនឿហើយ ពួកដែលបាននិយាយថា ការពិតអល់ឡោះជាអ្នក ដែលទីបីនៃបីនាក់។ ហើយគ្មានម្ចាស់ណាម្នាក់ក្រៅពីម្ចាស់តែមួយគត់ដែរ។ ប្រសិនបើពួកគេមិនព្រមឈប់ពីអ្វីដែលពួកគេបាននិយាយនោះទេ ប្រាកដជា ទណ្ឌកម្មមួយយ៉ាងខ្លោចផ្សា នឹងប៉ះត្រូវពួកដែលបានបាត់បង់ជំនឿនៃពួកគេ
أَفَلَا يَتُوبُونَ إِلَى اللَّهِ وَيَسْتَغْفِرُونَهُ ۚ وَاللَّهُ غَفُورٌ رَحِيمٌ
ហេតុនេះ តើពួកគេមិនព្រមត្រឡប់ទៅកាន់អល់ឡោះ និងមិនព្រមសុំ អភ័យទោសទៅលោកទេឬ? ហើយអល់ឡោះជាអ្នកដែលអភ័យទោសឱ្យ ជា អ្នកដែលអាណិតអាសូរបំផុត
مَا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِنْ قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انْظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انْظُرْ أَنَّىٰ يُؤْفَكُونَ
ម៉ាសៀហបុត្រាម៉ារីយ៉ាំ គ្មានអ្វីក្រៅពីជា រ៉សូលនោះទេ។ រ៉សូលទាំងឡាយ ពិតជាបានកន្លងផុតទៅក្នុងនាសម័យមុន ហើយមាតាគេជាដែលអ្នកសច្ចៈបំផុត។ ទាំងពីរនាក់ធ្លាប់បានបរិភោគចំណី អាហារ។ ចូរអ្នកមើលចុះ តើយើងនឹងបំភ្លឺអាយ៉ាត់ទាំងឡាយ ជូនចំពោះពួកគេ យ៉ាងដូចម្តេចខ្លះ? បន្ទាប់មក ចូរអ្នកមើលចុះ តើពួកគេត្រូវគេបង្វិលយ៉ាង ណាខ្លះ?
قُلْ أَتَعْبُدُونَ مِنْ دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
ចូរថាទៅ ហេតុអ្វីពួកអ្នកគោរពប្រណិប័តន៍ ក្រៅពីអល់ឡោះ នូវអ្វីដែលគ្មានអំណាចនឹងផ្តល់ការឧបសគ្គ និងប្រយោជន៍អ្វីជូនចំពោះពួក អ្នកនោះ?។ ហើយអល់ឡោះជាអ្នកដែលឮបំផុត ជាអ្នកដែលដឹងបំផុត

Choose other languages: