Quran Apps in many lanuages:

Surah Al-Kahf Ayahs #95 Translated in Khmer

كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًا
ប្រៀបបីដូចទាំងនេះហើយ ដែលយើងបានដឹងជ្រួតជ្រាបយ៉ាងប្រាកដ នូវព័ត៌មានពីអ្វីដែលនៅចំពោះមុខគេ
ثُمَّ أَتْبَعَ سَبَبًا
ក្រោយ មក គេបានដើរតាមផ្លូវមួយ
حَتَّىٰ إِذَا بَلَغَ بَيْنَ السَّدَّيْنِ وَجَدَ مِنْ دُونِهِمَا قَوْمًا لَا يَكَادُونَ يَفْقَهُونَ قَوْلًا
រហូតកាលណាគេបានទៅដល់ចន្លោះរបាំងពីរ គេបានប្រទះ ពីក្រោយរបាំងទាំងពីរនោះ នូវក្រុមមនុស្សមួយ ដែលពួកគេហៀបតែនឹងមិនយល់សំដីណា មួយទេ
قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَنْ تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ពួកគេថា ឱហ្សុលការ៍ណែន! ពួកយ៉ាក់ជុច និងម៉ាក់ជូច ពិតជាពួកដែលបំផ្លាញ នៅលើដី តើយើងនឹងចាត់ឱ្យអ្នកមានកម្រៃ ឬនៅលើករណីអ្នកនឹងធ្វើរបាំងណាមួយរវាងពួក យើង និងពួកគេទាំងនោះ?
قَالَ مَا مَكَّنِّي فِيهِ رَبِّي خَيْرٌ فَأَعِينُونِي بِقُوَّةٍ أَجْعَلْ بَيْنَكُمْ وَبَيْنَهُمْ رَدْمًا
គេថា អ្វីដែលម្ចាស់យើងបានផ្តល់លទ្ធភាពឱ្យយើងក្នុងនោះ គឺល្អ ហេតុនេះ សូមពួកអ្នកជួយយើងដោយកំលាំងមួយ យើងពិតជានឹងធ្វើទំនប់ដ៏រឹងមាំមួយ រវាងពួកអ្នក និងពួកគេ

Choose other languages: