Quran Apps in many lanuages:

Surah Al-Kahf Ayahs #94 Translated in Khmer

حَتَّىٰ إِذَا بَلَغَ مَطْلِعَ الشَّمْسِ وَجَدَهَا تَطْلُعُ عَلَىٰ قَوْمٍ لَمْ نَجْعَلْ لَهُمْ مِنْ دُونِهَا سِتْرًا
រហូតកាលណាគេបានទៅដល់ ទីរះនៃសុរិយា គេបានប្រទះឃើញសុរិយាកំពុងរះលើក្រុមមនុស្សមួយ ដែលយើងមិនដែល បានចាត់ឱ្យពួកគេ មានរនាំងណាមួយពីក្រោយសុរិយាទេ
كَذَٰلِكَ وَقَدْ أَحَطْنَا بِمَا لَدَيْهِ خُبْرًا
ប្រៀបបីដូចទាំងនេះហើយ ដែលយើងបានដឹងជ្រួតជ្រាបយ៉ាងប្រាកដ នូវព័ត៌មានពីអ្វីដែលនៅចំពោះមុខគេ
ثُمَّ أَتْبَعَ سَبَبًا
ក្រោយ មក គេបានដើរតាមផ្លូវមួយ
حَتَّىٰ إِذَا بَلَغَ بَيْنَ السَّدَّيْنِ وَجَدَ مِنْ دُونِهِمَا قَوْمًا لَا يَكَادُونَ يَفْقَهُونَ قَوْلًا
រហូតកាលណាគេបានទៅដល់ចន្លោះរបាំងពីរ គេបានប្រទះ ពីក្រោយរបាំងទាំងពីរនោះ នូវក្រុមមនុស្សមួយ ដែលពួកគេហៀបតែនឹងមិនយល់សំដីណា មួយទេ
قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَنْ تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ពួកគេថា ឱហ្សុលការ៍ណែន! ពួកយ៉ាក់ជុច និងម៉ាក់ជូច ពិតជាពួកដែលបំផ្លាញ នៅលើដី តើយើងនឹងចាត់ឱ្យអ្នកមានកម្រៃ ឬនៅលើករណីអ្នកនឹងធ្វើរបាំងណាមួយរវាងពួក យើង និងពួកគេទាំងនោះ?

Choose other languages: