Quran Apps in many lanuages:

Surah Al-Kahf Ayahs #62 Translated in Khmer

وَرَبُّكَ الْغَفُورُ ذُو الرَّحْمَةِ ۖ لَوْ يُؤَاخِذُهُمْ بِمَا كَسَبُوا لَعَجَّلَ لَهُمُ الْعَذَابَ ۚ بَلْ لَهُمْ مَوْعِدٌ لَنْ يَجِدُوا مِنْ دُونِهِ مَوْئِلًا
ហើយ ម្ចាស់អ្នកជាអ្នកអភ័យទោស ប្រកបដោយក្តីអាណិតស្រលាញ់។ ប្រសិនបើលោកចាប់កំហុស ពួកគេតាមអ្វីដែលពួកគេបានខិតខំសាងមក ប្រាកដជាលោកបានបន្ទាន់ឱ្យពួកគេ នូវទណ្ឌ- កម្ម ប៉ុន្តែពួកគេមានកាលសន្មតមួយ ដែលពួកគេនឹងមិនប្រទះឃើញទីជំរកណាមួយក្រៅពី លោកឡើយ
وَتِلْكَ الْقُرَىٰ أَهْلَكْنَاهُمْ لَمَّا ظَلَمُوا وَجَعَلْنَا لِمَهْلِكِهِمْ مَوْعِدًا
ភូមិទាំងនោះហើយដែលយើងបានបំផ្លាញពួកគេ ដោយសារតែពួកគេ បានបំពារបំពាន ហើយយើងក៏បានចាត់នូវកាលកំណត់មួយសម្រាប់វិនាសកម្មរបស់ពួកគេ
وَإِذْ قَالَ مُوسَىٰ لِفَتَاهُ لَا أَبْرَحُ حَتَّىٰ أَبْلُغَ مَجْمَعَ الْبَحْرَيْنِ أَوْ أَمْضِيَ حُقُبًا
ហើយនៅពេលដែលមូសានិយាយទៅកាន់អ្នកបំរើរបស់គេថា យើងមិនសំរាកទេទាល់ តែយើងបានទៅដល់ទីប្រសព្វគ្នានៃសមុទ្រពីរ ឬយើងនឹងដើរជារៀងរហូត
فَلَمَّا بَلَغَا مَجْمَعَ بَيْنِهِمَا نَسِيَا حُوتَهُمَا فَاتَّخَذَ سَبِيلَهُ فِي الْبَحْرِ سَرَبًا
រួចមកនៅ ពេលដែលទាំងពីរនាក់បានទៅដល់ទីប្រសព្វរវាងពីរសមុទ្រ ទាំងពីរនាក់នោះបានភ្លេចរឿង រ៉ាវត្រីរបស់គេទាំងពីរ បន្ទាប់មកត្រីនោះបានចាប់យកផ្លូវរបស់វាទៅសមុទ្រដោយសេរី
فَلَمَّا جَاوَزَا قَالَ لِفَتَاهُ آتِنَا غَدَاءَنَا لَقَدْ لَقِينَا مِنْ سَفَرِنَا هَٰذَا نَصَبًا
រួចមក នៅពេលដែលទាំងពីរនាក់បង្ហួសទៅ មូសានិយាយទៅកាន់អ្នកបំរើគេថា ចូរអ្នកផ្តល់មក យើងនូវអាហារថ្ងៃត្រង់របស់យើង ជាការពិតណាស់ យើងបានជួបប្រទះនូវការនឿយហត់ ដោយ សារដំណើររបស់យើងនេះ

Choose other languages: