Quran Apps in many lanuages:

Surah Al-Kahf Ayahs #38 Translated in Khmer

وَكَانَ لَهُ ثَمَرٌ فَقَالَ لِصَاحِبِهِ وَهُوَ يُحَاوِرُهُ أَنَا أَكْثَرُ مِنْكَ مَالًا وَأَعَزُّ نَفَرًا
ជនម្ចាស់សួននោះមានផលកំរៃផ្សេងទៀត រួចជននោះបាននិយាយទៅកាន់មិត្ត ភក្តិថា យើងមានទ្រព្យសម្បត្តិច្រើនជាងអ្នក ហើយបក្សពួកយើងខ្លាំងជាងអ្នក
وَدَخَلَ جَنَّتَهُ وَهُوَ ظَالِمٌ لِنَفْسِهِ قَالَ مَا أَظُنُّ أَنْ تَبِيدَ هَٰذِهِ أَبَدًا
ហើយគេបានចូលទៅសួនរបស់គេ ទាំងគេជាអ្នកបំពានចំពោះខ្លួនគេផ្ទាល់ គេថា យើង គិតថា សួនឧទ្យាននេះនឹងមិនវិនាសឡើយជារៀងរហូត
وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِنْ رُدِدْتُ إِلَىٰ رَبِّي لَأَجِدَنَّ خَيْرًا مِنْهَا مُنْقَلَبًا
ហើយយើងក៏ពុំគិតថា បរលោកមិនកើតមានទេ ហើយប្រសិនបើយើងត្រូវគេរុញច្រានទៅកាន់ម្ចាស់យើង យើង ប្រាកដជានឹងប្រទះឃើញ នូវកុសលមួយលើសពីនេះ ដែលជាទីវិលត្រលប់
قَالَ لَهُ صَاحِبُهُ وَهُوَ يُحَاوِرُهُ أَكَفَرْتَ بِالَّذِي خَلَقَكَ مِنْ تُرَابٍ ثُمَّ مِنْ نُطْفَةٍ ثُمَّ سَوَّاكَ رَجُلًا
មិត្តភក្តិ របស់គេបាននិយាយទៅគេវិញ ទាំងគេកំពុងសំណេះសំណាលនឹងមិត្តភក្តិថា តើអ្នកមិន បានជឿនឹងអ្នកដែលបានបង្កើតអ្នកពីដី ក្រោយមកពីដំណក់ទឹកកាម ក្រោយមក លោកបាន រចនាអ្នកជាបុរសម្នាក់?
لَٰكِنَّا هُوَ اللَّهُ رَبِّي وَلَا أُشْرِكُ بِرَبِّي أَحَدًا
ក៏បន្តែលោក គឺអល់ឡោះម្ចាស់យើង ហើយយើងឥតបង្កើត អ្នកណាម្នាក់ ជាស៊ីរិកនឹងម្ចាស់យើងទេ

Choose other languages: